ស្វាយរៀង ៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រានិងក្រុងបាវិតនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨នេះបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះស្ថិតនៅក្នុងភូមិព្រៃគគីរឃុំព្រៃគគីរស្រុកចន្ទ្រាខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខនិងចង់ដឹងពីតម្រូវការរបស់បងប្អូនប្រជាពលដ្ឋនៅមូលដ្ឋានដើម្បីដោះស្រាយអោយបានទាន់ពេលវេលា។
លោក ម៉ឹង សំផន បានថ្លែងថា ៖ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់ទុំមួយដែលប្រកាន់យកនូវការធ្វើអំពើល្អនិងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយបានកសាងប្រទេសតាំងបាតដៃទទេរអោយមានភាពរីកចម្រើនលើគ្រប់វិស័យជាពិសេសបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសដែលគ្មានគណបក្សណាអាចធ្វើបាននោះឡើយ។
លោក ម៉ឹង សំផន ក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨អោយបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាហើយកុំជឿការញុះញង់ណាមួយដែលមិនអោយប្រជាពលរដ្ឋទៅបោះឆ្នោត ហើយសមត្ថកិច្ចត្រូវចាត់វិធានការចំពោះបុគ្គលណាដែលដើរឃោសនាមិនអោយប្រជាពលរដ្ឋទៅបោះឆ្នោតផងដែរ។
សូមបញ្ជាក់ថា ៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារចុះស្រុកចន្ទ្រានិងក្រុងបាវិតបានសហការជាមួយអាជ្ញាធរ និងក្រុមការងារចុះតាមភូមិឃុំសង្កាត់ធ្វើអោយមូលដ្ឋានស្រុកចន្ទ្រានិងក្រុងបាវិតទទួលបានសមិទ្ធផលបានជាច្រើនទាំងផ្លូវចាក់កៅស៊ូ ផ្លូវលំ និងប្រឡាយទឹកខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលាឃុំសង្កាត់។ល។ទាំងអស់ដោយសារការខិតខំប្រឹងប្រែងពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានិងអាជ្ញាធរដែលពាក់ពន្ធ័ផងដែរ ៕ វ៉ៃកូ