Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំ​ណឹង​ថ្មី​ៗ! លិច​ហេីយ អ្នក​ផ្សារ​រ៉ុង​ក្លឿ​ពេលនេះ តែ​ហាម​ឡើងភ្នំ​រក​ពូ​ស្នាណ៎ា ព្រោះ​ពេលនេះ សមត្ថកិច្ច​សម្រេច​បិ​ទ (Lock down) ហើយ

ចេញផុតពីតំបន់ត្រួតពិនិត្យ នៃបរិវេណព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រមាណជាង ១០០ ម៉ែត្រ យើងនឹងឃើញផ្សារដ៏ធំមួយ ដែលមានឈ្មោះថា «ផ្សាររុងក្លឿ» ដែលស្ថិតនៅក្នុងស្រុកអារ៉ាញ់ ខេត្តស្រះកែវ ប្រទេសថៃ (ជាប់ព្រំប្រទល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ)។

ផ្សារដ៏ធំនេះ គឺជាតំបន់ឆ្លងកាត់លំហូរឆ្លងដែនផ្លាស់ប្តូរពាណិជ្ជកម្ម និងទំនិញផ្សេងៗដ៏សំខាន់ រួមទាំងផ្តល់នូវសេវាទេសចរណ៍ផងដែរ។ បើទោះជាផ្សាររ៉ុងក្លឿ ស្ថិតក្នុងទឹកដីថៃក៏ពិតមែន ប៉ុន្តែអាជីវករសុទ្ធតែជាជនជាតិខ្មែរ ហើយវាគឺជាប្រភពចំណូលយ៉ាងធំសម្បើមសម្រាប់ពលរដ្ឋកម្ពុជា។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈពេលនេះ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២) ផ្សារដ៏ធំមួយនេះ ត្រូវបានទឹកជន់លិចអស់ហើយ ដែលព័ទ្ធជុំវិញទឹកល្ហល្ហេវតែម្តង។

នេះបើតាមប្រភពពីបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែករូបភាពជាច្រើនសន្លឹក និងបញ្ជាក់យ៉ាងដូច្នេះថា៖ «លិចហេីយៗៗ. អ្នកផ្សាររ៉ុងក្លឿពេលនេះ តែមែនសញ្ញាលេចពិភពលោកទេ ហាមទៅណា គេងផ្ទះមានសុវត្ថិភាពបំផុត​ ហាមទ្បេីងភ្នំសមត្ថកិច្ច (Lock down) ហេីយ.. ត្រៀមលេីកអីវ៉ាន់ 31/8/22 ចុងខែ លាងផ្សារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×