Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរឆក់​៤​នាក់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​មាន​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​សម្ភារៈ​តាម​ផ្លូវ​សាធារណៈ​) នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​១០​នាទី ត្រង់​ចំណុច​ខាងជើង​ក្លោងទ្វារ​វត្ត​ព្រះបាទ​ជាន់​ឯក ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

​លោ​វរសេនីយ៍ទោ ឈឹម ប៊ុន​រ័ត្ន អធិការ​ស្តីទី​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ សំអាង សុ​បណ្ឌិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប្រជា​ការពារ​ខណ្ឌដង្កោ មាន​ទីលំនៅ​ភូមិ កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ ទី ទេ​ពី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ សំណាក់​សេះ​មាស ផ្លូវវេង​ស្រេង ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ អ៊ុច សា​វីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ បុរី​ចំការ​ដូង ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, ទី​៣-​ឈ្មោះ សំ ទិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ទី​៤-​ឈ្មោះ ផល អ៊ី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​៖ កាបូបដៃ​ពណ៌​លឿង​មួយ​, ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូន​ពណ៌​ទឹកមាស មួយគ្រឿង​, ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​ពណ៌​ខៀវ​មួយគ្រឿង​, លុយ​ខ្មែរ​ចំនួន​៣៥០០០​រៀល​(​បី​ម៉ឺន​ប្រាំ​ពាន់​រៀល​) , ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ធំ​1K-6009, ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX-5937 ។​

​លោក​អធិការ​ស្តីទី​បន្ត​ថា​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GY-3526 ឌុប​ប្រពន្ធ និង​ម្តាយក្មេក ចេញពី​ផ្ទះ​ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទៅ​ខេត្ត​កំពង់​ឆ្នាំ​។ ពេល​ជនរងគ្រោះ​បើក​ម៉ូតូ​ម៉ាក​ខាងលើ​តាមផ្លូវ​២១៧ ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច ខាងជើង​ក្លោងទ្វារវត្ត​ព្រះបាទ​ជាន់​ឯក ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រាប់ តែ​មាន​ជនសង្ស័យ​ចំនួន​០៤​នាក់ ខាងលើ ជិះ​ម៉ូតូ​០២​គ្រឿង ស្រប​ទិស​គ្នា​ជាមួយនឹង​ជនរងគ្រោះ ។ ហើយ​ជនសង្ស័យ​ចំនួន​០២ នាក់ ទី​១-​ឈ្មោះ ទី ទេ​ពី ទី​២-​ឈ្មោះ អ៊ុច សា​វីន ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ទឹកប្រាក់​ខាងលើ បាន​ជិះ​ម៉ូតូ​មក​អែប​ខាងឆ្វេង​ដៃ​របស់​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ ទី តេ​ពី ដែល​អង្គុយ​ខាងក្រោយ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូបដៃ​ពី​ឈ្មោះ ឈាន សុ​ដា (​ប្រពន្ធ​ជនរងគ្រោះ​) រួច​បើក​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាង ជើង ។ ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ថា​ចោរៗ ហើយ​សមត្ថកិច្ច​យើង​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត តាមផ្លូវ​២១៧ ក្បែរ​នោះ​ស្រាប់ បាន​ឃើញ​ហេតុការណ៍​ក៏​ជួយ​អន្តរា​គន៍ ដេញ​តាម​ជនសង្ស័យ​ទាំង​០៤​នាក់ ខាងលើ រហូតដល់ ចំណុច​ខាង​មុខ​សាលា​កសិកម្ម​ចំការ​ដូង ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ រួម​និង​វត្ថុតាង យកមក សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ដង្កោ​។​

​ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ ទាំង​០៤​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន ធ្វើ សកម្មភាព​ឆក់​កាបូប ដៃ​របស់​ជនរងគ្រោះ​ប្រាកដ​មែន​រួច​ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង ចំពោះ​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ជា​មុខសញ្ញា ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ទាំង​៤​នាក់ ។​

បច្ចុប្បន្ន​ជន​សង​សង្ស័យ​ខាងលើ​កុំ​ពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​ដើម្បី​ក​សា​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×