Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​នគរបាល​ទំនើង​វាយ​យុវជន​ម្នាក់ ដាក់ពន្ធនាគារ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ពី​បញ្ចប់​ការសាកសួរ លោក តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នគរបាល​ទំនើ​ង ឈ្មោះ​សុន ពិសា​ល ដែល​បាន​វាយ​យុវជន​ម្នាក់​ឲ្យ​បែកមុខ​បែក​មាត់​នោះ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​នគរបាល ឈ្មោះ​សុន ពិសា​ល អត្តលេខ ៧៤៨៤០ ឋានន្តរស័ក្តិ​ព្រិន្ទបាលឯក នាយរង​ផ្នែក​បន្ទប់ពិសោធន៍ នៃ​នាយកដ្ឋាន​នគរបាល​ប​ច្ចេស​ទេស និង​វិទ្យាសាស្ត្រ ត្រូវបាន​លោក ចែ សុង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ហើយ​ពី​បទ “​ប្រើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​” នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ត្រូវបាន​គេ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ភ្លាមៗ ដើម្បី​សម្រច​ថា នឹង​ត្រូវ​ឃុំខ្លួន​មន្ត្រី​នគ​បាល​រូបនេះ​ដាក់​ពន្ធនាគារ​ឬ​យ៉ាងណា ប៉ុន្តែ​បញ្ចប់​ការសន្និដ្ឋាន លោក តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នគរបាល​ទំនើង​រូបនោះ​តែម្តង​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ នគ​បាល​ការិល័​យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​នគរបាល​វ័យក្មេង​ទំនើ​ង ធ្លាប់មាន​ប្រវត្តិ​បន្លំ​យក​តួនាទី ដើម្បី​ជម្រិត​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​បាន​ប្រើ​ហិង្សា​លើ​ជន​ស៊ីវិល​នា​ពេលកន្លងមក ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​

​លោក​វរសេនីយ ជាវ វិបុល ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានឲ្យដឹងថា មន្ត្រីនគរបាល​រូបនេះ ក្នុងចំណោម​បក្ខពួក​របស់​គេ​មួយក្រុម បាន​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ មានឈ្មោះ អ៊ឹម បញ្ញា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​គេ​ឃើញ​មាន​ស្នាម​រងរបួស​ធ្ងន់​ត្រង់​ចិញ្ចើម​ខាងស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​នៅឡើយ​ពេល​នាំ​ទៅដល់​មន្ទីរពេទ្យ​។ បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឲ្យដឹងថា មុន​កើតេហេតុ​គេ​ឃើញ​ក្រុម​ជន​បង្ករ​បាន​ចាប់ និង​វាយ​យុវជន​រងគ្រោះ រួចហើយ​ចាប់​អូស​ឡើងលើ​ម៉ូតូ​កង់​បី​ដឹកយក​ទៅ​ទម្លាក់ចោល​នៅ​ក្នុង​ក្រសួងមហាផ្ទៃ ។​

​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន នគរបាលជាតិ បានបញ្ជាក់​ថា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា ករណី​មន្ត្រីនគរបាល​ដែល​វាយ​ប្រជាពលរដ្ឋ​ម្នាក់ បណ្ដាលឲ្យ​រងរបួ​សរួច​យកទៅ​ទម្លាក់ ក្នុង​ក្រសួង​មហាផ្ទៃ​នោះ គឺ​ដោយសារ​ខឹង​ជនរងគ្រោះ មិន​ប្រាប់​កន្លែង​ស្នាក់នៅ អ្នក​ដែល​យក​ម៉ូតូ​មិត្តភក្តិ​ជនបង្ក​ទៅ​បញ្ចាំ ទើប​កើត​ជា​ហិង្សា​តែម្ដង ។​

​លោក​អនុប្រធាន​នាយកដ្ឋាន បាន​រៀបរាប់​ថា ជនបង្ក​សារភាពថា នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ មិត្តភក្តិ​របស់​ជនរ​ង​គ្រោះ បាន​យក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ប៊ីត ពណ៌​ខៀវ (​មិន​ចាំ​ស្លាក​លេខ​) ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​បញ្ចាំ​។ លុះ​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា មិត្តភក្តិ​របស់​ខ្លួន​បាន​មក​ពឹង​ខ្លួន ឲ្យជួយ​ដើរ​រក​អ្នក​ដែល​យក​ម៉ូតូ​ទៅ​បញ្ចាំ ហើយ​ខ្លួន​បាន​ណាត់​ជនរងគ្រោះ នៅ​ចំណុច​ក្រោយ​សាលា​១០០​ខ្នង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ដើរ​រក​អ្នក​ដែល​យក​ទៅ​បញ្ចាំ ប៉ុន្ដែ​រក​មិនឃើញ​។ លុះ​នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Honda C125 ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ មកជួប​ខ្លួន​ម្ដងទៀត ដើម្បី​ដើរ​រក​អ្នក​ដែល​យក​ម៉ូតូ​ទៅ​បញ្ចាំ តែ​ពេល​នោះ​ជនរងគ្រោះ​ហាក់បី​ជា​មាន​ចេតនា​មិន​ចង់​សហការ ដោយ​សួរ​ជនរងគ្រោះ​ម្ដង​ហើយ​ម្ដងទៀត អំពី​អាសយដ្ឋាន​នៅតែ​មិន​ប្រាប់ និង​មាន​បំណង​រត់​គេច​។ ពេលនោះ​ខ្លួន​ក៏​បាន​ប្រតាយប្រតប់​គ្នា​នឹង​បង្ក​នូវ​ហិង្សា​តែម្ដង រួច​បញ្ជូន​ជនរងគ្រោះ​តាម​ម៉ូតូ​កង់​បី​មក​នាយកដ្ឋាន​ជំនាញ ពេល​មក​ដល់​ក្រុមគ្រួសារ​គេ​ឃើញ​ស្ថានភាព​ជនរងគ្រោះ​មាន​របួស ក៏​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែម្ដង​។​

​យ៉ាងណាមិញ សម្រាប់​បក្ខពួក​ម្នាក់​ទៀត​របស់​ជន​បង្ក​នោះ ត្រូវបាន​លោក​អនុប្រធាននាយកដ្ឋាន បានបញ្ជាក់​ថា កម្លាំង​នគរបាល​ជំនាញ​កំពុងតែ​សុំ​ដីកា ពី​ស្ថាប័ន​តុលាការ ដើម្បី​តាម​ចាប់​ជន​ម្នាក់ទៀត ដែល​ជា​ប្រជាពលរដ្ឋ​ធម្មតា​មិនមែន​ជា​សមត្ថកិច្ច​នោះ​ទេ ខណៈ​ដែល​ជន​បង្ក​នៅពេលនេះ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​របស់​តុលាការ​។​

​ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​មាន​បញ្ជា​ផ្ទាល់​ពី លោកនាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​ស្ដីទី នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា មុនពេល​ចាប់ខ្លួន នគរបាល​ទំនើង​រូបនេះ បាន​ឡាយ​វីដេអូ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន​ថា បើ​ខ្លួន​មាន​បញ្ហា​អ្វី​កើតឡើង គឺ​លោក​ប៉ា ដែល​មាន​បុណ្យស័ក្តិ​ធំ​ជា​អ្នកចេញ​ជួយ​អន្តរាគមន៍​។ ជាមួយគ្នា​នោះ​ដែរ ដើម​ច​ចម​ដែល​មាន​ការ​បែកធ្លាយ​ទៀតហើយ​ក្នុង​រឿង​នេះ គឺ​ដើមហេតុ គឺ​រឿង​ពាល​ស៊ី​ពាល តែ​ស៊ី​ពាល​មិនបាន បែរ​ជា​ចង់​ធ្វើ​ស៊ី សាក្សី ទៅវិញ​។ ពីរ​ថ្ងៃ​មុន​នឹង​កាច់ក​ចង់​សម្លាប់ សាក្សី​ឈ្មោះ អ៊ឺម បញ្ញា ប៉ូលិស​តិរច្ឆាន សុន ពិសា​ល បាន​សរសេរ​អត្ថបទ​មួយ ជា​អក្សរ​ឡាតាំង ផុស​នៅលើ​ផេក​ហ្វេស​ប៊ុក​របស់ខ្លួន​។​
​អត្ថបទ​ខាងក្រោម​នេះ ត្រូវបាន សុន ពិសា​ល លុបចោល​វិញ ក្រោយពី​កើត​ហេតុការណ៍ ចង់​សម្លាប់​សាក្សី​ប្លន់​យក​ម៉ូតូ បាន​ពីរ​ថ្ងៃ​។ សំណេរ​ជា​អក្សរ​ឡាតាំង មាន​អត្ថន័យ​ដូចខាងក្រោម​នេះ​៖ “​ចូល​ក្នាច់​ហើយ ចូល​ក្នាច់​ហើយ អា​ធា​។ ចាំ​មើល​ទាំងអស់​គ្នា​ហ្នា ចាំ​មើល​គេ​ជប់ ៣០០(​ដុល្លា​)​ឲ្យទៅជា ៣០០០ វិញ​។ ធ្វើ​ដាក់​អាណា អញ​មិន​សូវ​ខ្វល់​ទេ​អា តែ​ធ្វើ​ដាក់​បង​អញ ទោះបីជា​អញ​បាត់បង់​ដៃ​ម្ខាង ក៏​អញ​តាម​ចាប់​ហ្អែ​ង​ឲ្យ​ទាល់តែ​បានដែរ​។​ចាំមើលៗ អាណា​វា​ហ៊ាន​ចេញ​មុខ​ទៅ​ដោះ​ហ្អែ​ង​…​ហ្អែ​ង​គិតថា​វា​ហ៊ាន​ទេ​…”៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

 

spot_img
×