Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម្ល៉ឹង​ផង! មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ ​ខឹម វាសនា បែក​កម្មដ្ឋាន​តាំងខ្លួនជា «ព្រហ្ម» គឺ​ដោយសារតែ…

ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្កើតព្រឹត្តិការណ៍ដ៏មហាហួសចិត្ត ធ្វើឲ្យភ្ញាក់ផ្អើលដល់ពិភពលោក បន្ទាប់ពីបានបំផុសបំផុលជំរុញឲ្យមនុស្សដែលខ្វះបញ្ញនៃការគិត នាំគ្នាសម្រុកទៅកាន់ភ្នំគូលេន ដោយសារជឿទៅលើការអះអាងបែបអប៉ីជំនឿគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ របស់មេបក្ស LDP រូបនេះ ដែលបានតាំងខ្លួនជា «ព្រហ្មរក្សាលោក» ថានឹងកើតមានគ្រោះធម្មជាតិលិចលង់ភពផែនដីទូទាំងសាកល ប៉ុន្តែ មានតែកន្លែងដីចំការម្រេចដែលខ្លួនកំពុងស្នាក់នៅឯជើងភ្នំគូលេនប៉ុណ្ណោះទេ ដែលទឹកមិនអាចលិចដល់។

តែទន្ទឹមនឹងទង្វើដ៏រវើរវាយ ឬហៅថាបែកកម្មដ្ឋាននេះ ដែលបានធ្វើឲ្យមនុស្សប្រមាណទជិត ២ ម៉ឺននាក់​ផុងខ្លួន រហូតអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិ ចាកចោលផ្ទះសម្បែង និងសង្វេគបំផុត ទៅឲ្យគេឃុំគ្រងប្រៀបដូចអ្នកទោស ព្រោះតែខ្លាចស្លាប់ ត្រូវបានគេសន្មត់ និងវាយតម្លៃថា លោក ខឹម វាសនា កំពុងតែមានបញ្ហាស្មារតីធ្ងន់ធ្ងរហើយ ដែលត្រូវបានហៅថា ជំងឺវិបល្លាសផ្លូវចិត្ត ឬជំងឺផ្លូវចិត្តតែម្តង។ នេះបើតាមការសង្កេតទៅលើសកម្មភាព និងកាយវិការរបស់គាត់ គឺស្តែងឡើងមិនប្រក្រតី ដែលប្រៀបដូចជាមនុស្សសរសៃប្រសាទអុីចឹង។

ដោយឡែក វីដេអូថ្មីមួយ បានបញ្ចេញឲ្យដឹងថា លោក ខឹម វាសនា បានរងរបួសផ្នែកខួរក្បាល ធ្លាក់ខ្លួនជាមួយជំងឺសរសៃប្រសាទ កាលពីអំឡុងឆ្នាំ២០១៨ មកម្ល៉េះ ហើយក៏បានបាត់មុខមួយរយៈតាំងពីពេលនោះ។ ជំងឺប៉ះពាល់ខួរក្បាលរបស់គាត់ មិនធ្ងន់ធ្ងរដល់ការវះកាត់ទេ ប៉ុន្តែ ដោយសារគ្រូពេទ្យបានព្យាបាលដោយថ្នាំ ជាហេតុធ្វើឲ្យគាត់មានការឈឺចាប់​ហើយពិបាកនឹងជាសះស្បើយឡើងវិញ ដែលធ្វើឲ្យគាត់មានកាយវិការ និងការនិយាយស្តីដូចមនុស្សបែកកម្មដ្ឋានរហូតមកដល់ពេលនេះ។

តែទោះជាយ៉ាងណា មហាជនបានសម្តែងការកោតសរសើរថា បើទោះជាលោក ខឹម វាសនា ហាក់និយាយបែកបែបនេះយ៉ាងណា ក៏គាត់អាចជំរុញឲ្យមនុស្សរាប់ពាន់ម៉ឺននាក់ ជឿដ៏អស្ចារ្យភ្លូកទឹកភ្លូកដី និងរហូតអ្នកខ្លះហៅគាត់សុទ្ធតែព្រះអង្គទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×