Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រពន្ធ​វ័យក្មេង ឈ្លោះ​គ្នា​ញឹកញាប់ ព្រមព្រៀង​លែងលះ ប្តី​តិរិច្ឆាន កាប់​សម្លាប់​ប្រពន្ធ

spot_img

​ខេត្ត​កំពង់ធំ ៖ បុរស​ជា​ប្តី​បាន​អារ​ក​និង​កាប់​សម្លាប់​ប្រពន្ធ​គួរឲ្យ​រន្ធត់ ក្រោយពេល​មាន​ជម្លោះ​លែងលះគ្នា​។ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រទះឃើញ ដេកស្លាប់ នៅវេលា​ម៉ោង​៤ រសៀល ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ទ្បូ​ត៍​២០០៩ របស់​ក្រុមហ៊ុនហ្គោ​ស្វ័យ​សុន ខាងកើត​ភូមិ​ថ្មសំលៀង ប្រហែល ៦០០ ម៉ែត្រ ក្នុង​ឃុំ​ក្រ​យា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ព្រំ សុខ​ភី អាយុ​២៤​ឆ្នាំ​។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ឈ្មោះ អាំ ភៀន អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សែន​សេរី​មង្គល ឃុំ​ក្រយា ស្រុក​សន្ទុក​។​

​សមត្ថកិច្ច​បានឲ្យដឹងថា គ្រួសារ​ថ្មីថ្មោង​មួយ​នេះ ឧស្សាហ៍​ឈ្លោះទាស់ទែង​គ្នា​ញឹកញាប់​ណាស់ និង​តែងតែ​បង្ក​ជា​អំពើ​ហិង្សា​ជា​ច្រើនលើក​ច្រើនសារ មកហើយ ហើយ​អាជា្ញធរ​ក៏​ធ្លាប់បាន​ហៅ​មក​សម្របសម្រួល និង​ដោះស្រាយ​ញឹកញាប់​។ នៅ​មុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ​បាន​ឈ្លោះ​គ្នា​ទៀត ហើយ​ថា​លែងលះគ្នា ខណៈពេល​នោះ​បុរស​ជា​ប្តី​ក៏​ទាញ​បាន​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត រួច​ចាប់​អារ​ក​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។ បន្ទាប់​ពី​បង្កហេតុ​រួច ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×