Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! ក្រោយ​ចូល​សម្ព័ន្ធ LDP ជិត១ឆ្នាំ ពេលនេះ កូនស្រី​ជា​និស្សិត​អាហារូបករណ៍ ផ្ញើ​សារ​ផ្តាំ​ទៅកាន់​ម្ដាយ​បែបនេះ​ថា…

រយៈពេលប៉ុន្មានថ្ងៃនេះ គឺចលាចលខ្លាំងណាស់​ ជាពិសេសពីសំណាក់មនុស្សសម្ព័ន្ធ មនុស្សព្រហ្ម ដែលធ្វើឲ្យមនុស្សយ៉ាងច្រើនដែលខ្លាចស្លាប់ខ្វះការគិតពិចារណា នាំគ្នាសម្រុកទៅកាន់ភ្នំគូលេន ព្រោះជឿដ៏ងប់ងល់ទៅលើសំដី «ខ្យល់» របស់លោក​ខឹម វាសនា ដែលតាំងខ្លួនជា «ព្រហ្មរក្សាលោក» ថានឹងមានគ្រោះធម្មជាតិរញ្ជួយដី ទឹកលិចផែនដី ក្នុងនោះមានប្រទេសកម្ពុជាយើង ប៉ុន្តែ មានតែដីចំការម្រេចរបស់ខ្លួន នៅជើងភ្នំគូលេនប៉ុណ្ណោះ ដែលរួចផុតពីគ្រោះមហន្តរាយនេះ។

តែទន្ទឹមនឹងស្ថានការណ៍នេះ មិនទាន់បាត់ក្តៅនៅឡើយ ស្រាប់តែថ្មីៗនេះ ស្រ្តីម្នាក់បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគាត់បានកាន់រូបថតកូនស្រី ទៅដល់ដីចំការលោក ខឹម វាសនា បន្ទាប់ពីបានបាត់ដំណឹងកូនស្រីចូលជិត១ឆ្នាំ តែតាមពិត មិននឹកស្មានកូនស្រីបោះបង់ការសិក្សាថ្នាក់សកលវិទ្យាល័យឆ្នាំទី១ មកសម្ងំនៅក្នុងដីចំការរបស់មេបក្ស LDP អស់រយៈពេល ៧ ខែ បែបនេះសោះ។

នេះបើតាមស្រ្តីជាម្តាយ អ្នកស្រី គង់ ចាន់ថូ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ គាត់មិនទាន់អាចជួបមុខកូនស្រីនៅឡើយទេ បន្ទាប់នាំយករូបថតកូនស្រី មកកាន់ដីចំការរបស់លោក ខឹម វាសនា ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត ១០ ថ្ងៃ ហើយ។

ករណីនេះផងដែរ ខាងសម្ព័ន្ធ LDP ក៏ត្រូវបានដឹងបានប្រាប់ឲ្យដឹងថា ពួកគេបានទទួលស្គាល់ថា ប្អូនស្រីដែលម្ដាយកំពុងតាមរក​ គឺពិតជាកំពុងនៅក្នុងចំការម្រេចរបស់លោក​ ខឹម​ វាសនា​ មែន​ និងបានបញ្ជាក់ថា ឥទ្បូវ នាងជាមនុស្ស របស់ LDP ហេីយ ម្ដាយមិនបាច់តាមរកគាត់ទេ ចប់ហើយ!។

ជាក់ស្តែង គឺនៅពេលនេះ កូនស្រីរូបនោះ បានផ្ញើសារមកកាន់ម្តាយ ដោយនិយាយបែបនេះថា៖ «ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថាខ្ញុំមិនមកផ្ទះវិញជាដាច់ខាត»។

តែទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា អាជ្ញាធរនឹងជួយអន្តរាគមន៍រំដោះកូនស្រីនោះ ទៅជួបជុំក្រុមគ្រួសារ និងដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យវិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×