Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​ម្នាក់ ចា.ក់.សោ​ខ្លួនឯង​ចៃដន្យ ជា.ប់​ក្នុង​បន្ទប់ទឹ​ក ៣ ថ្ងៃ តែ​អាច​នៅ​មានជីវិត ដោយសារ​ទឹក​ម៉ា​សុី​ន និង​សរសេរ​សារ​នៅ​លើ​ជញ្ជាំង​ផ្តាំ​ថា…

ការរស់នៅដោយខ្លួនឯង គឺជាជីវិតឯករាជ្យ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តភាពឯកជនរបស់ពួកគេ ប៉ុន្តែ វាក៏មានគុណវិបត្តិមួយចំនួនផងដែរ។ ជាក់ស្តែង ស្ត្រីជនជាតិថៃអាយុ ៥៤ ឆ្នាំម្នាក់ បានចាក់សោខ្លួនឯងដោយចៃដន្យ នៅក្នុងបន្ទប់ទឹក ដោយរង់ចាំតែការស្លាប់ប៉ុណ្ណោះ បន្ទាប់ពីបានព្យាយាមស្រែកឱ្យគេជួយ តែគ្មានអ្នកណាម្នាក់់ឮ អស់រយៈពេល៣ថ្ងៃ។

ស្ត្រីម្នាក់នៅក្នុងទីក្រុងបាងកក ដែលមិនត្រូវបានសារព័ត៌មានថៃ​បង្ហាញឈ្មោះ​ បានចូលទៅ​ក្នុងបន្ទប់ទឹកផ្ទះ​របស់នាង​កាលពីថ្ងៃ​ទី​២២ ខែ​សីហា និងបានចំណាយពេល​៣​ថ្ងៃ​ទៀត​ជាប់ខ្លួននៅ​ក្នុងនោះ គឺនៅពេលដែលនាងបិទទ្វារភ្លាម កូនសោទ្វារដែលមានកំហុស ក៏បានប្រែក្លាយបន្ទប់ទឹកឱ្យទៅជាគុក ដែលនាងសូម្បីមិនចាប់អារម្មណ៍យកទូរស័ព្ទរទៅជាមួយ។ នាងបានព្យាយាមគោះ​ទ្វារ និងស្រែកឲ្យគេ​ជួយ ប៉ុន្តែ​គ្មានអ្នកណា​មកជួយនាងឡើយ។

ទោះជានាងខំប្រឹងប្រែង ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកជិតខាង ឬសូម្បីតែជនចម្លែកក៏ដោយ ក៏គ្មាននរណាម្នាក់បានឮនាងស្រែកខ្លាំងៗ និងស្រែកឱ្យគេជួយដែរ ដូច្នេះហើយនាងត្រូវរស់ក្នុងនោះដ៏អស់សង្ឃឹម ពឹងទៅលើទឹកម៉ាស៊ីនតែម្នាក់ឯង។ ដោយអស់កម្លាំងបន្ទាប់ពី២ថ្ងៃនៃការព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីនរណាម្នាក់ ស្ត្រីរូបនេះ ត្រូវបានគេរាយការណ៍ថា បានសម្រេចសរសេរសារលាជាចុងក្រោយ នៅលើជញ្ជាំងបន្ទប់ទឹក ដោយប្រើផលិតផលថែរក្សាស្បែក ហើយសម្រេចចិត្តរង់ចាំការស្លាប់មកដល់ប៉ុណ្ណោះ។

តែពិតជាសំណាងល្អ​សម្រាប់ស្ត្រីនោះហើយ គឺបន្ទាប់ពីបាត់ដំណឹងអស់រយៈពេលប៉ុន្មានថ្ងៃ បងស្រីរបស់នាង​ក៏បានចាប់ផ្តើមបារម្ភ​ ហើយបានជូនដំណឹងដល់ប៉ូលិស​អំពីការបាត់ខ្លួនរបស់នាង។ ក្រុមសង្រ្គោះ​ត្រូវបានគេ​បញ្ជូនទៅ​ពិនិត្យផ្ទះ​ស្ត្រីនោះ ហើយបន្ទាប់ពីមិនមានការឆ្លើយតបនៅ​មាត់ទ្វារ​ពួកគេ​ក៏សម្រេចចិត្តគោះ​ទ្វារផ្ទះតែម្តង។

បន្ទាប់ទម្លុះចូលទៅក្នុងផ្ទះ ក្រុមសង្គ្រោះបានគោះទ្វារបន្ទប់ទឹក ពួកគេក៏បានប្រទះឃើញស្ត្រីនោះ កំពុងស្ថិតក្នុងសភាពទន់ខ្សោយខ្លាំងទៅហើយ។ ដោយគិតថានាងមិនបានញ៉ាំអាហារក្នុងរយៈពេលច្រើនថ្ងៃមកហើយ ពួកគេក៏ប្រញាប់ប្រញាល់បញ្ជួននាងទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។ បន្ទាប់មក​ពួកគេ​បានឃើញសារនៅលើ​ជញ្ជាំងបន្ទប់ទឹក​ដែលនាងបានសរសេរថា​៖ “ខ្ញុំបានជាប់គាំងនៅក្នុងបង្គន់តាំងពីថ្ងៃទី២២ ខែសីហា។ ប្រសិនបើខ្ញុំស្លាប់សូមឱ្យ Jay Lek ថែរក្សាឆន្ទៈរបស់ខ្ញុំ។ សូមប្រគល់ទ្រព្យសម្បត្តិរបស់ Tuk ទៅឲ្យ Tua Toon Tum​។ ខ្ញុំបានផឹកទឹកម៉ាស៊ីនដើម្បីរស់ បើគ្មានទឹកទេ ខ្ញុំនឹងស្លាប់បាត់ហើយ។ ខ្ញុំព្យាយាមអង្រួន និងវាយផ្លូវចេញ ខ្ញុំព្យាយាមស្រែក ប៉ុន្តែ​គ្មាននរណា​ឮខ្ញុំទេ»។

វេជ្ជបណ្ឌិតបានធ្វើតេស្តស្ត្រីអាយុ ៥៤ ឆ្នាំ រូបនេះ ហើយបានរកឃើញថា ទោះបីជានាងមានស្ថានភាពខ្សោយក៏ដោយ ក៏នាងមានសុខភាពល្អជាទូទៅដែរ។ នាងត្រូវបានគេរំពឹងថា នឹងជាសះស្បើយពេញលេញឡើងវិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×