អណ្តើកធំពីរក្បាល ពេលរួមសង្វាស ប្រហែលជាស្រណុកពេក ទើបវាស្រែកថ្ងូរដូចជាក្ងាន ធ្វើឲ្យភ្ញៀវទេសចរណ៍នៅក្បែរនោះទប់សំណើចមិនបាន ។
អណ្តើកស្រែកថ្ងូរដូចជាក្ងាន ពេលរួមសង្វាស ។
Savannah Boan ដែលជាអ្នកសម្របសម្រួលគ្រោងការណ៍អភិរក្សក្រពើ ទប់សំណើចមិនបានពេលឃើញអណ្តើកពីរក្បាលរួមសង្វាសជាមួយគ្នា ហើយបញ្ចេញស្នូរយ៉ាង “ចម្លែក” នាងក៏យកទូរស័ព្ទមកថតទុក Savannah Boan ឲ្យដឹងថា ខ្សែវីដេអូនេះថតនៅរដ្ឋផ្លរីដា ។ អាមេរិក កាលពីថ្ងៃទី ៨ ខែឧសភា ប៉ុន្តែថ្មីៗនេះ ទើបត្រូវបានចែករំលែកលើគណនីឯកជន ។ នាងនិយាយថា នាងធ្លាប់បានឃើញអណ្តើករួមសង្វាសជាមួយគ្នា ប៉ុន្តែទង្វើរបស់អណ្តើកចំណាស់ពីរក្បាលនេះ ពិតជាធ្វើឲ្យនាងទប់សំណើចមិនបាន ។
Savannah Boan និយាយថា អណ្តើកនេះថ្ងូរខ្លាំងៗដូចជាក្ងាន។
ចំណែកភ្ញៀវទេសចរដទៃទៀតដែលនៅក្បែរនោះក៏ផ្ទុះសំណើចពេលឮសូសំឡេងស្រែកដូចជាក្ងានរបស់សត្វអណ្តើក។ “ស្នូរថ្ងូររបស់វាពិតជាខ្លាំងណាស់ ខ្ញុំកំពុងថតក៏បានផ្អាកព្រោះស្នូរសំណើចរបស់ភ្ញៀវទេសចរខ្លាំងៗពេក” ។
អណ្តើកចំណាស់ពីរក្បាលនេះ ជាពូជអណ្តើកអាហ្វ្រិក ដែលល្បីល្បាញព្រោះមានសមត្ថភាពបន្តពូជពង្សយ៉ាងលឿន ។ រីឯស្នូរថ្ងូរបស់វា ក៏ជានិក្ខេបបទមួយដែលអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវយូរណាស់មកហើយ តែពុំទាន់មានចម្លើយ ៕