Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​រាង​ថ្ងៃក្រោ​យ! តារា TikTok ចំណាស់​ម្នាក់ ត្រូវ​ចូល​ប៉ុស្តិ៍ បន្ទាប់​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រ.មាថ.​មើល.​ងាយ​ទៅ​លើ​សន្តិ​សុខ និង​កម្មករ​សំណង់ សុទ្ធតែ…

បុរសចំណាស់ម្នាក់ អាយុប្រហែលចូល ៧០ ឆ្នាំ និងត្រូវបានដឹងថាជាអ្នកលេង TikTok ដ៏សកម្ម មិនចាញ់ក្មេងៗប៉ុន្មានទេនោះ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការហួសចិត្តយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញបុរសរូបនេះ ចេញវីដេអូប្រើប្រាស់ពាក្យសម្តីដ៏មិនសមរម្យ ដោយខឹងទៅនឹងសន្តិសុខម្នាក់សោះ ស្រាប់តែនិយាយៃមើលងាយរាលដាលដល់គ្រប់សន្តិសុខ និងកម្មករសំណង់ទាំងអស់ គឺសុទ្ធតែជាមនុស្ស «ខ្ញុមគេ» មួយជីវិត និងសូម្បីប្រមាថដល់ទាំងពូជទៀតផង។

ជាមួយគ្នានោះផងដែរ ក្រោយពីបានឃើញបុរសចំណាស់រូបនេះ បានប្រើប្រាស់ពាក្យសម្តីមិនសមជាចាស់ទំបែបនេះ (ឈ្លោះជាមួយបុគ្គលម្នាក់ តែបែរជាមើលងាយរាលដាលដល់គេដទៃយ៉ាងធ្ងន់) ស្រាប់តែបុរសម្នាក់ ហួសចិត្តខ្លាំងពេក ក៏បានចេញវីដេអូដាក់ឲ្យកប់ៗថា «… អ៊ុំហា! ចាស់ចំណាស់ហ្នឹងហើយ ល្មមឈប់លេង TikTok ទៅវត្តទៅវ៉ាហើយ ជិតដល់ភ្ជុំហើយ»។

មិនបង្អង់យូរ នៅពេលឃើញបុរសនោះ បានការណែនាំឲ្យទៅវត្តទៅវ៉ា ស្រាប់តែតារូបនេះ បានឆ្លើយតបទៅវិញថា «ទៅវត្តឯណា អាពៅហា នៅផឹកបាន នៅសុីបាន ហែងឲ្យតាទៅវត្តម៉េចហា អ្ហាស! ហែងយកស្រាមួយកេះ និងសាច់ក្លែមមក តាផឹកសុីអស់ខានគិតតេស…!»។

តែមានឯណា ដើម្បីជាការឆ្លើយតបទៅនឹងទង្វើមនុស្សចាស់ឈ្លើយ នៅពេលនេះ ប៉ូលីសមូលដ្ឋាន (ភូមិបាក្រុង ឃុំស្វាយចេក ស្រុករំជួល ខេត្តស្វាយរៀង) បានហៅតារូបនេះដែលមានឈ្មោះ អុិច សារ៉ុន មកអប់រំ និងធ្វើកិច្ចសន្យា គឺចាប់ពីថ្ងៃនេះតទៅលេង TiKTok ឬតាមបណ្តាញសង្គមដទៃ ត្រូវឈប់ប្រើប្រាស់ពាក្យសម្តីដ៏មិនសមរម្យនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×