ស្រ្តីម្នាក់ដែលត្រូវបានជាងសាឡនមួយកន្លែង ដែលបានរត់គេចខ្លួនបាត់ សាក់ចិញ្ចើម ប្រែទៅជា Double (ឡើងរហូតដល់ទៅ ៤ ចិញ្ចើម) នៅពេលនេះ ទទួលបានចិញ្ចើមថ្មី ដោយសារបានជាងសាក់សប្បុរសធម៌ម្នាក់ ជួយ «កែកុន» ដោយឥតគិតថ្លៃ។
Nipapron Meeking អាយុ ៣២ ឆ្នាំ បានចំណាយប្រាក់ ១៥០០ បាត (៥០ ដុល្លារ) ដើម្បីសាក់ចិញ្ចើម នៅគ្លីនិកកែសម្ផស្សមួយកន្លែង ស្ថិតក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺនាងបានបន្សល់ទុកនូវភាពតក់ស្លុតជាខ្លាំង បន្ទាប់ពីបានឃើញលទ្ធផលបញ្ចប់ជាមួយនឹងស្នាមគំរូទឹកថ្នាំ «បន្ថែម» ចំនួនពីរ នៅលើថ្ងាសរបស់នាងបែបនេះ។
អតិថិជនដែលខឹងសម្បាររូបនេះ បានទៅប្រឈមមុខនឹងម្ចាស់គ្លីនីកកែសម្ផស្សានោះ ដែលត្រូវគេរាយការណ៍ថា បានសន្យាថានឹងលុបចិញ្ចើមដែលមានតំលៃថោកនេះ។ តែទោះជាយ៉ាងណា ហាងស្រាប់តែបានបិទទ្វារនៅថ្ងៃបន្ទាប់ ហើយម្ចាស់មិនអាចទាក់ទងបានទេ។
បន្ទាប់ពីបានព្យាយាមស្វះស្វែង ដើម្បីធ្វើឲ្យចិញ្ចើម «សិប្បនិម្មិត» ទាំង២ប្រែដូចដើមវិញ អស់រយៈពេលជិត១ឆ្នាំ ទីបំផុត សាក់ចិញ្ចើមដ៏ពិសេសរបស់ Nipaporn ត្រូវបានដកចេញកាលពីសប្តាហ៍មុន នៅពេលដែលវិចិត្រករសាក់រូបដ៏សប្បុរសម្នាក់ បានទាក់ទងនាងដើម្បីជួយកែកុនដោយឥតគិតថ្លៃ។
Nipapron បាននិយាយថា៖ «ខ្ញុំចាំបានថា នៅពេលនោះ មានគម្រោងដើរលេងជាមួយមិត្តភ័ក្តិ ហើយចង់បានចិញ្ចើមថ្មីស្អាត មិត្តម្នាក់បានណែនាំហាងឱ្យខ្ញុំ។ បន្ទាប់ពីធ្វើរួច ខ្ញុំមើលទៅក្នុងកញ្ចក់រួចហើយ និយាយមិនចេញ»។
នាងបន្តថា៖ «មិនយូរប៉ុន្មានក្រោយពីមានរឿងកើតឡើង ហាងក៏បិទ ហើយខ្ញុំមិនដឹងថាម្ចាស់នៅឯណាទេ។ ខ្ញុំរស់នៅក្នុងស្ថានភាពដ៏អាក្រក់ដោយមានចិញ្ចើមបួនលើថ្ងាស ប៉ុន្តែសំណាងល្អដែលខ្ញុំបានរកឃើញអ្នកសាក់រូបថ្មីនេះ។ ជាងសាក់ដ៏សប្បុរសនោះបានសន្យាថា នឹងយកករណីរបស់ខ្ញុំមកធ្វើដោយមិនគិតថ្លៃ ដើម្បីឱ្យខ្ញុំមានទំនុកចិត្តឡើងវិញ»។
ឥឡូវនេះ គាត់បានជួសជុលលុបបានជាង ៨០% រួចហើយ ស្នាមសាក់ចិញ្ចើមដ៏គួរឱ្យអាម៉ាស់ ដែល Nipapron បានរស់នៅជាមួយវាប្រហែលមួយឆ្នាំ។
ជាងសាក់ឈ្មោះ Pattawee Phumkasem អាយុ ៣២ ឆ្នាំបាននិយាយថា៖ «បន្ទាប់ពីបានឃើញស្ថានភាពរបស់ Nipaporn ខ្ញុំបានដឹងថា ខ្ញុំត្រូវតែជួយនាង។ ធម្មតាវាមានតម្លៃ ១៥០០០ បាត (៤០០ ដុល្លារ) ប៉ុន្តែ ខ្ញុំសុខចិត្តធ្វើវាដោយមិនគិតថ្លៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



