តាម The Sun លោក Himanshu Bharadwaj នៅទីក្រុង Nagpur ឥណ្ឌា ត្រូវបានគេទុកក្នុងបន្ទប់រក្សាសាកសពដើម្បីរង់ចាំវះកាត់ធ្វើកោសល្យវិច្ច័យ ។ ប៉ុន្តែនៅពេលដែលបុគ្គលិកទីនោះ កំពុងរៀបចំសាកសពនៅព្រឹកថ្ងៃបន្ទាប់ ស្រាប់តែលោក Himanshu ចាប់ដៃខ្លួនជាប់ ។
លោក Himanshu ត្រូវបានគ្រូពេទ្យប្រកាសថា ស្លាប់ក្រោយពេលគ្រោះថ្នាក់ចរចរណ៍មួយ ភ្លាមៗនោះលោក Himanshu ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ គ្រួសារលោកកំពុងកើតទុក្ខ ក៏រីករាយនឹងព័ត៌មាននឹកស្មានពុំដល់នេះដែរ ។ មនុស្សជាច្រើនបានមានវត្តមាននៅច្រកទ្វារចូលមន្ទីរពេទ្យធ្វើបាតុកម្មថ្កោលទោសទង្វើធ្វើឲ្យរួចពីដៃលើអ្នកជំងឺ។
មិននឹកស្មានថា បុរសនេះចេះ “ប្រែក្រឡា” ចំណែកមន្ទីរពេទ្យបានត្រឹមនិយាយថា ៖ ពេលខ្លះមនុស្សដែលខួរក្បាលបានស្លាប់ ធ្វើឲ្យបេះដូង និងប្រព័ន្ធដង្ហើមក៏ផ្អាកសកម្មភាពដែរ ហើយអ្នកជំងឺម្នាក់នេះ ដោយសារមុខងារនៃប្រព័ន្ធដង្ហើមរបស់គាត់មានសភាពច្របូកច្របល់ ពុំឃើញមានសង្វាក់បេះដូងបង្កឡើងនូវការភ័ន្តច្រឡំនេះ ។
សំណាងល្អណាស់ ដែលលោក Himanshu បានដឹងខ្លួនមកវិញទាន់ ពុំនោះសោតលោកប្រាកដជាស្លាប់នៅពេលដែលគេវះកាត់ ធ្វើកោសល្យវិច្ច័យសាកសពនោះ ៕ លីសា