Tuesday, May 24, 2022

កម្មករ និង​កម្មការិនី​ដួលសន្លប់ ១១៦ នាក់​នៅក្នុង​តំបន់​ឃ្យូ​.​អឹម (Q.M)

​ខេត្ត​កណ្ដាល ​៖​ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​រោងចក្រ​ស្តា​រីត ក្នុង​តំបន់​ឃ្យូ​.​អឹម (Q.M) ស្ថិតនៅ​ភូមិ​ត្រ​យឹង ឃុំ​ពើក ស្រុក​អង្គស្នួល​មាន​កម្មករ ចំនួន ១១៦ នាក់ ប្រុស ៥ នាក់ ។ រោងចក្រ​ខាងលើ​មាន​កម្មករ​សរុប ៧០០ នាក់ ស្រី​៥៩៥ នាក់ ។​

តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​កម្មករ​រោងចក្រ មូលហេតុ ធុំក្លិន​ចំហាយ​ថ្នាំ​ចេញ ពី​រោងចក្រ​នៅក្បែរ​គ្នា ដែល​កំពុង​ដំណើការ​បាញ់ថ្នាំ និង​ផ្សារ​ដែក ។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​ជនរងគ្រោះ​មាន​អាការៈមាន​សភាព​ក្អួត ច​ង្អោ វិលមុខ រកកល់​សន្លប់ ។ តាម​ការ​ផ្តល់​ពី​លោក​គ្រូពេទ្យ​ក្រោយ​ដាក់​ថ្នាក់​រួចមក ជនរងគ្រោះ​មាន​សភាព​ស្រាល ។​

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​បច្ចុប្បន្ន ក្រុមហ៊ុន បានឲ្យ​កម្មករ​ចេញ​ពី​អគារ​រោងចក្រ មក​បរិវេណ​ខាងក្រៅ​អគារ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​