Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ! កូនស្រី​ចេញមុខ​លើក​ដំបូង ប្រាប់​ថា មិន​ចាក​ចេញ​ពី LDP ដាច់​ខាត ដោយ​បោះ​សម្តី​ចោទ​ម្តាយ​បែប​នេះ…

មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ គ្រាដែលបានឃើញស្រ្តីជាម្តាយម្នាក់ បានខំស្កាត់តាំងពីខេត្តកំពង់ធំ ទៅកាន់ខេត្តសៀមរាប (ភ្នំគូលេន) ក្នុងក្តីសង្ឃឹមថានឹងបានជួប នាំកូនស្រីវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានឃើញកូនស្រីនៅក្នុងការ Live របស់មេព្រហ្ម ខឹម វាសនា។

តែអ្វីដែលនឹកស្មានមិនដល់នោះ គឺខណៈពេលដែលម្តាយខំធ្វើដំណើរពីឆ្ងាយ មកដល់កន្លែងកូនស្រី ក្នុងដីចំការរបស់លោក​ខឹម វាសនា ស្រាប់តែកូនស្រីជានិស្សិតឆ្នាំទី១ជាប់អាហារូបករណ៍ បែរបង្ហោះសារផ្តាំទៅម្តាយបែបនេះថា៖ «ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថាខ្ញុំមិនមកផ្ទះវិញជាដាច់ខាត»។

ដោយឡែក ថ្មីៗនេះ កូនស្រីវ័យ ១៨ ឆ្នាំរូបនេះ ស្រាប់តែបានចេញវីដេអូធ្វើការបកស្រាយ ដើម្បីបញ្ជាក់ទៅទៅកាន់ម្តាយឲ្យបានដឹងច្បាស់ថា រូបនាងមិនជួបមុខឪពុកម្តាយ និងគ្រួសារវិញជាដាច់ខាត ដោយបានអះអាងថា ឪពុកម្តាយរបស់ខ្លួនជាមនុស្សអាក្រក់បំផុត…។

ក្នុងនោះ នារីវ័យក្មេងរូបនេះ ដែលកំពុងឈ្លក់វង្វេងនឹងក្រុមសម្ព័ន្ធ LDP បានបោះសម្តីទៅកាន់ម្តាយ និងប្រាប់ការពិតថា រូបនាងពិតជាបានរត់ចេញពីផ្ទះប្រាកដមែន ដែលគិតមកទល់ពេលនេះមានរយៈពេល ៧ ខែ ហើយ និងបានអះអាងថា មិនមែនរត់តាមអ្នកនេះអ្នកនោះទេ។ នារីរូបនេះក៏បានបញ្ជាក់ថា បន្ទាប់បានចាកចេញពីផ្ទះមួយយប់ រូបនាងក៏បានផ្ញើសារទៅម្តាយថា កុំឲ្យតាមរក និងព្រួយបារម្ភពីខ្លួនទៀតអី។ ក្រោយមកទៀត រូបនាងក៏បាន Voice ជាសំឡេង និងថែមទាំង Call វីដេអូ ជួបនិយាយបញ្ជាក់បន្ថែមអំពីរឿងនេះ ប៉ុន្តែ រឿងនេះនៅមិនទាន់ដាច់ស្រឡះនោះទេ ដោយឪពុកម្តាយរបស់នាងនៅតែតាមរកដដែល។

នារីរបស់ LDP រូបនេះ ក៏បានអះអាងថា ដំបូងឡើយ ឪពុកម្តាយរបស់នាង បានយល់ព្រមថា មិនតាមរកទៀតទេ ឲ្យតែដឹងថាកូនស្រីនៅទីកន្លែងដែលមានសុវត្ថិភាព និងមានសេចក្តីសុខ។ ប៉ុន្តែ អ្វីដែលគួរឲ្យខ្លោចចិត្តបំផុតនោះ គឺស្របពេលដែលម្តាយ នៅតែបន្តចង់ដឹងពីកន្លែងស្នាក់នៅរបស់ខ្លួនទៀត ស្រាប់តែកូនស្រីរូបនេះ បាននិយាយបែបនេះថា រូបនាងមិនប្រាប់ទីកន្លែងឲ្យដឹងឡើយ ព្រោះរូបនាងដឹងពីចរិតឪពុកម្តាយរបស់នាង ជាមនុស្សអាក្រក់ អាត្មានិយមណាស់ ជិះជាន់ បំពាន ធ្វើបាបគេ អាងតែគេមិនដល់ខ្លួន។ ហេតុនេះ រូបនាងមិនជួបមុខ និងវិលត្រឡប់ទៅវិញឡើយ ព្រោះបើទៅវិញ នឹងប្រាកដជាមានគ្រោះនិងគ្នាពុំខាន។

តែទោះជាយ៉ាងណា ពាក្យសម្តីដ៏ចម្លែករបស់នារីរូបនេះ ដែលបានបោះសម្តីចោទប្រកាន់ឪពុកម្តាយជាមនុស្សអាក្រក់បែបនេះ បានធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងដាក់ឲ្យធ្ងន់ៗថា៖ «កូនចង្រៃ ចរិតអន់ដូចសត្វ, ចូលបក្សហ្នឹងឆ្គួតអស់ហើយ, លេីលោកនេះមានកូនបែបហ្នឹងដែរ?, គ្រាន់បើណាស់នាង បានធំប៉ុណ្ណេះដោយសារនាក់ណា ម៉ែឪមិនស្ដាប់ទៅស្ដាប់មនុស្សសរសៃប្រសាទ, ពេលនាងមានកូនទៅ នាងនឹងដឹងថាទឹកចិត្តម្ដាយយ៉ាងណានោះ គាត់ទុកអោយនាងហើយ គាត់អត់យកណារួចទេ, ខុសហើយ កែខ្លួនទៅកំុភ្លើពេក អ្នកមានគុណឯណា ទៅធ្វើបាបកូនខ្លួនឯងនោះទេ កុំចេះតែឆ្កួត…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×