Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ឆ្លងដែន​សត្វព្រៃ​ខុសច្បាប់​ជាង​៧០០​គីឡូក្រាម ឃាត់ខ្លួន​អ្នកបើករថយន្ត​ម្នាក់​

​បន្ទាយមានជ័យ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ការធ្វើ​ជំនួញ​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់​ប្រភេទ​២​ប្រភេទ​គឺ​សត្វ​អន្សង​និង​សត្វ​អណ្តើក​សរុប​៧២១​គីឡូក្រាម​ដែល​ឈ្មួញ​នាំ​ចេញ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ឆ្លងកាត់​ច្រករបៀង ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ឃាត់ខ្លួន​អ្នកបើក​រថយន្ត​ម្នាក់​។​

​ការបង្ក្រាប​កម្លាំង​នគរបាល​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ រថយន្ត​និង​សត្វព្រៃ​ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា សមត្ថកិច្ច​នគរបាល មន្ត្រី​អង្គភាព​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រួតពិនិត្យ​ជាក់ស្តែង ដែល​មាន​ការចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក តេង សា​ម៉ៃ និង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផាប្ញ​ទ្ធិ ពិនិត្យ​ឃើញ​សត្វ​អ​ន្សងមាន​ចំនួន​៧០​ក្បាល ស្មើ​និង​ទម្ងន់​៣៥១​គីឡូក្រាម និង​សត្វ​អណ្តើក​៦១៨​ក្បាល​ស្មើ​និង​ទម្ងន់​៤០៦​គីឡូក្រាម​។​

​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផាប្ញ​ទ្ធិ បាន​ប្រាប់​ឱ្យដឹងថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ប្រចាំ​ខែ​កន្លង​ទៅ​ថ្មីៗ​បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ត្រូវ​ពង្រឹង​នៃ​ការចុះ​ត្រួតពិនិត្យ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ​ដើម្បី​ចូលរួម​នៃ​ការរក្សាសន្តិសុខ សណ្តា​ប់ ធ្នា​ប់ និង​ការចូលរួម​នៃ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​តាមរយៈ​នៃ​វិធានការ​ចំពោះ​ក្រុម​ឈ្មួញ​រត់ពន្ធ​ទំនិញ​តាម​ច្រករបៀង​ខុស​ច្បាប់​ជាដើម​នោះ​។​

​លោក​ស្នងការរង​បានឱ្យដឹង​ទៀត​ថា បើតាម​ចម្លើយសារភាព​របស់​អ្នកបើករថយន្ត​មានឈ្មោះ សោម កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ឱ្យដឹងថា​រូបគេ​គ្រាន់តែ​ស៊ីឈ្នួល​បើក​រថយន្ត​ដឹក​សត្វព្រៃ​ទាំង​នោះ​ឱ្យឈ្មោះ ជី​ម និង​ឈ្មោះ ភ័ណ នៅ​ភូមិ​បឹងបេង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ឈ្មួល​១​ជើង​១០​ម៉ឺន​រៀល ការដឹក​សត្វព្រៃ​ឆ្លងដែន​មាន​រយៈពេល​១​ឆ្នាំ​មកហើយ​។ ដឹក​ចេញពី​ច្រករបៀង​ជិត​វត្ត​ឡង​ខ​ង ច្រករបៀង​អរ​ប៉ នៅ​ជិត​វត្ត​៩៣ និង​ច្រករបៀង​ជិត​រោង​វែង​។​

​លោក​ស្នងការរង​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ជាក់ ស្តែង​សត្វព្រៃ​ទាំង​២​ប្រភេទ​នោះ​ហើយ សមត្ថកិច្ច​នគរបាល​ក៏​បាន​ប្រគល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​យក​ចាត់ចែង​ប្រលែង​ចោល​កន្លែង​មាន​សុវត្ថិភាព ចំណែក​អ្នកបើករថយន្ត និង​រថយន្ត​បំរើ​ការដឹកជញ្ជូន​បទ​ល្មើស និង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ដោយ ៖ កូឡាប

  

×