កូនសិស្សសាលាប្រុសៗចំនួន ពីរនាក់អាយុ ៨ឆ្នាំទាំងពីរបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឡានមួយគ្រឿងបានបុកទំលុះចូលក្នុងថ្នាក់រៀនរបស់ពួកគេនៅក្នុងទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានប៊ីប៊ីស៊ី (BBC) នៅព្រឹកថ្ងៃអង្គារ ទី ៧នេះ។
សិស្សស្រីចំនួន ៣នាក់ផងដែរបានរងរបួសនៅក្នុងហេតុការណ៍ ដែលកើតឡើងនៅសាលាបឋមសិក្សា Banksia Road។
ក្រោយពេលមានការបើកឡានបុកចូលសាលា អ្នកបើកបរជាស្ត្រី អាយុ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយប៉ូលីស។ អាជ្ញាធរបញ្ជាក់ថា ពួកគេមិនជឿសោះថា ហេតុការណ៍នោះកើតឡើងដោយចេតនា៕