នេះជារឿងដ៏ភ្ញាក់ផ្អើល និងសឹងតែមិនជឿថា នារីដ៏ស្រស់ស្អាតម្នាក់ មិននឹកស្មានជាចោរដើរឆបោកសុីដាច់ម៉ូតូ (មិនថាស្រីឬប្រុសៗ) ចូលលំដាប់ខេត្ត អស់មិនចេះតិចគ្រឿងនោះទេ។
ជាក់ស្តែង ថ្មីៗនេះ យុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ LY DY បានកំពុងប្រកាសស្វែងរក និងផ្តល់សគុណ ទៅដល់បងប្អូនណាដែលបានផ្តល់ព័ត៌មានទីកន្លែងចោរស្រីរូបនេះកំពុងនៅ ដោយបានរៀបរាប់ឲ្យដឹងថា «បេីមានបងប្អូនណា ស្គាល់ម្នាក់ស្រីហ្នឹង ជួយផ្តល់ដំណឹងមកដល់ខ្ញុំផង នាងបានយកម៉ូតូខ្ញុំទៅបាត2ថ្ងៃហេីយ ស្លាកលេខម៉ូតូ/ស្វាយរៀង 1Q-4066 ខ្ញុំមានសគុណជូនបងប្អូន call 077462093 »។
តែអ្វីដែលមិននឹកស្មានទៀតនោះ គឺស្របពេលដែលបុរសខាងលើ ប្រកាសស្វែងរកចោរស្រីរូបស្រស់នេះមានគណនីហ្វេសប៊ុកឈ្មោះ NICK ដែលពេលនេះបានលុបអស់រូបភាព សល់តែគ្រោង Profile ក៏ស្រាប់តែមានជនរងគ្រោះ និងអ្នកធ្លាប់បានដឹង បានប្រាប់ថា៖ «ចែម្នាក់ហ្នឹងឃើញបោកគេច្រើនហើយ តែគ្មានណាគេទាន់ធ្វើអីទៅលើគាត់កើតសោះ, អ្នកណាមិនស្គាល់វានៅបាត់ដំបង វាលួចគេឡើងផ្អៀង, ខ្ញុំក៏ធ្លាប់អស់ពីខ្លួនដោយសាវាដែរ វាអ្នកបាត់ដំបង លួចគេពេញហ្នឹងឯង ទៅណាលួចហ្នឹង»។
នេះបើតាមជនរងគ្រោះទៀតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ le ak បានប្រាប់ថា៖ «បើសិនឃើញម្នាក់ស្រីហ្នឹង សូមទាក់ទងមកខ្ញុំផង ពីព្រោះម្នាក់ហ្នឹងបានលួចម៉ូតូស្លាកលេខ 1v2291 និងទូរស័ព្ទ៣គ្រឿង xsmix7+6+ ហើយខ្ញុំនិងម្នាក់ហ្នឹងលែងមានទំនាក់ទំនងគ្នាយូរហើយ បើសិនមានបញ្ហាអី ខ្ញុំមិនទទួលខុសត្រូវទេ»។
ដោយឡែក ជនរងគ្រោះម្នាក់ទៀតឈ្មោះ Nia Soklin ក៏បានឲ្យដឹងដែរថា ចោរស្រីរូបនេះ បានយកម៉ូតូរបស់នាង កាលពីវេលម៉ោង១២ រសៀល និងបានប្រកាសស្វែងរក បើមានបងប្អូនណាបានឃើញមុខ ជួយខលមកនាងផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





