Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេគ​ណាស់! ឪពុក​ស្រែក​ដង្ហោយ​ហៅ​កូន​ពី​មុខ​ចម្ការ លោក ខឹម វាសនា ទាំង​ទឹក​ភ្នែក ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​ម្តាយ​កំពុង​តែ​ឈឺធ្ងន់…

ដួចដែលបងប្អូនមហាជនបានជ្រាបហើយថា នៅពេលនេះ មានឪពុកម្តាយជាច្រើននាក់ បានទៅកាន់ដីចំការម្រេចរបស់លោក ខឹម វាសនា ដែលជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីស្វែងរកកូនៗប្រុសស្រីរបស់ពួកគាត់ ដែលកំពុងស្ថិតនៅក្នុងទីនោះ។

តែទោះជាយ៉ាងណា ការចំណាយពេលធ្វើដំណើររបស់ពួកគាត់ ដែលជាអាណព្យាបាល មកពីបណ្តាខេត្តឆ្ងាយៗផ្សេងៗគ្នា ហាក់អស់ក្តីសង្ឃឹមជាខ្លាំង ព្រោះបានឃើញកូនហើយ ប៉ុន្តែ កូនៗរបស់ពួកគាត់ បែរជាបង្ហាញនូវទង្វើលែងចង់ស្គាល់ឪពុកម្តាយ ដោយម្នាក់ៗគឺចង់តែនៅក្នុងទីកន្លែងនោះរហូត ដោយមិនដឹងពួកគេត្រូវបានគេសាបព្រួស ជាមួយទស្សនៈមនោគមអ្វីខ្លះនោះទេ។

ដោយឡែក វីដេអូថ្មីមួយ ដែលទើបត្រូវបានគេបញ្ចេញនៅលើបណ្តាញសង្គម បានធ្វើឲ្យមនុស្សជាច្រើនសម្តែងនូវក្តីរំជួលចិត្តជាខ្លាំង នៅពេលបានឃើញបុរសត្រូវជាពូម្នាក់ ជួសមុខឲ្យឪពុកម្តាយ បានស្រែកដង្ហើយតាមមេក្រូ ហៅរកក្មួយពីមុខស្លាកគណបក្ស LDP ច្រកចូលចម្ការម្រេចលោក ខឹម វាសនា ដោយគាត់បានស្រែកហៅអួលដើមកថា៖ «កឹម ពិសី កូននៅកន្លែងណា សូមមកជួបឪពុក នៅផ្លូវខាងមុខកន្លែងសមត្ថកិច្ច… ម្តាយឈឺធ្ងន់ណាស់ ម្តាយនៅពេទ្យកាល់ម៉ែត្រហើយ សូមកូនវិលមកវិញ…»។

ជាមួយគ្នានេះផងដែរ មហាជនជាច្រើនមានការខ្លោចចិត្តយ៉ាងខ្លាំង នៅពេលបានឃើញបុរសជាពូរូបនោះ បានស្រែកហៅក្មួយទាំងទឹកភ្នែក ជាមួយក្តីព្រួយបារម្ភខ្លាំងបំផុត ព្រោះតែចង់ឲ្យក្មួយត្រឡប់មករស់នៅជួបជុំជាមួយគ្រួសារវិញ ជាពិសេសពេលនេះ ម្តាយរបស់គេកំពុងឈឺធ្ងន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×