Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! មនុស្ស​សម្ព័ន្ធ ស៊ូ​ស្លា.ប់ មិន​ចាក​ចេញ​ពី​ដីចំការ​ព្រហ្ម​ឡើយ ព្រោះ​ចាត់​ទុក​កន្លែង​នេះ គឺជា…

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោក ខឹម វាសនា បានយល់ព្រមឲ្យសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួន ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងសហការពន្យល់ណែនាំប្រជាពលរដ្ឋ (មានទាំងក្មេងៗ និងមនុស្សចាស់) ដែលកំពុងស្នាក់នៅទីនោះ ឲ្យវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលមានក្រុមគ្រួសារជាច្រើន ដែលមានការព្រួយបារម្ភខ្លាំង ស្នើសុំឲ្យជួយអន្តរាគមន៍រំដោះកូនៗ និងប្តីឬប្រពន្ធ ដែលត្រូវបានគិតថា ពួកគេអាចទំនងជាកំពុងត្រូវបានបង្ហាំង ឬឈ្លក់វង្វេងងប់ងល់យ៉ាងខ្លាំង ដោយសារតែមនោគមបែកឆ្វេងរបស់មេសម្ព័ន្ធ​ខឹម វាសនា។

តែទោះជាយ៉ាងណា អ្វីៗគឺផ្ទុយពីការគិតទាំងស្រុង ព្រោះថា នៅពេលសមត្ថកិច្ចចូលទៅដល់ ដើម្បីឲ្យរំសាយការប្រមូលផ្តុំនេះ ស្រាប់តែមនុស្សទាំងនោះ បានស្រែកដាក់សមត្ថកិច្ចថា ពួកគេមិនចាកចេញជាដាច់ខាត ស៊ូស្លាប់នៅទីនេះ ព្រោះកន្លែងនេះហើយ គឺជាផ្ទះរបស់ពួកគេ។

លើសពីនេះ ក្រុមមនុស្សទាំងនោះដែលហាក់កំពុងត្រូវ «ថ្នាំសណ្តំ» មនោគមរបស់ព្រហ្ម ខឹម​វាសនា យ៉ាងងប់ងល់ បានចោទសមត្ថកិច្ចថា តាមមករំខានយាយី ដែលធ្វើពួកគេធ្លាក់ខ្លួនឈឺទៀតផង។

ខណៈពេលនោះផងដែរ អ្វីដែលហួសចិត្តខ្លាំងបំផុតទៀតនោះ គឺថាមានស្រ្តីវ័យចំណាស់ម្នាក់ក្នុងចំណោមនោះ ដែលបានចេញមុខប្រឈមមុខ បានបង្ហាញឲ្យសមត្ថកិច្ចបានឃើញ ជាមួយការគោរពយ៉ាងខ្លាំងក្លា ដល់ថ្នាក់ក្រាបសំពះមេព្រហ្ម ខឹម វាសនា ប្រៀបដូចព្រះអុីចឹង ដែលធ្វើឲ្យសមត្ថកិច្ចនិយាយមិនចេញ ចង់វិលមុខគ្រប់ៗគ្នាតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×