Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​អាក្រាតកាយ នៅ​ជើងភ្នំ​កូន​ខ្លា​

spot_img

​បន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​អាក្រាត​នៅ​ជើងភ្នំ​ខ្លា​កូន ខាងក្រោយ​វិទ្យាល័យ​នេះ នា​ភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០១៨ ។​

លោក ប៊ុន តុល នគរបាល​ព្រហ្មទ័ណ្ឌ​ក្រុង​សិរីសោភ័ណ​អោយដឹងថា ៖ ពលរដ្ឋ​និង​កម្មករសំណង់​នៅ​ការដ្ឋាន​វិទ្យាល័យ​ហ៊ុន​សែន ខ្លា​កូន បាន​ប្រទះឃើញ​សព​នោះ​មាន​សភាព​ហើម​ស្អុយរលួយ នៅ​ជើងភ្នំ​ខ្លា​កូន​ថ្មី ក្នុង​រូបរាង​អាក្រាតកាយ ខាងត្បូង​វិទ្យាល័យ​ហ៊ុន​សែន ខ្លា​កូន ប្រមាណ ៧០០​ម៉ែត្រ​។​

សព​មាន​ជើង​ទាំង​កន្ធែក ដៃ​លាត អត់​ខោ មានតែ​អាវយឺត​ដៃខ្លី​ក្រហម ។​ឯ​ខោ​ខូវប៊យ​ដែល​ស្រាត​ប្រឡាក់​ឈាម នៅ​ឆ្ងាយ​ពី​សព​១៥​ម៉ែត្រ។​

យោង​ការធ្វើ​កោសល្យវិច្ច័យ សព​បាន​រងរបួស​បែ​ក​ក្បាល​ពីក្រោយ ៤​សង់ទីម៉ែត្រ ដាច់​ចង្ការ​៥​សង់ទីម៉ែត្រ សៀតផ្កា​ឆ្វេង ស្នាម​ដាច់​៣​សម បបូរមាត់​លើ​ដាច់​៣​សង់ទីម៉ែត្រ​។ ហើយ​អាច​ស្លាប់​ពី​៥​ទៅ​៧​ថ្ងៃ​មក​ហើយ ។​

លោក ប៊ុន តុល​អោយដឹងថា ៖ យោង​គណកម្មការ​ចម្រុះ​ធ្វើ​កោសល្យវិច័យ​និង​ការសន្និដ្ឋាន​ពី​ក្រុម​គ្រួសារ​អោយដឹងថា : ជនរងគ្រោះ​បាន​បាត់​ម៉ូតូ​១​គ្រឿង មុន​រក​ឃើញ​សព​នេះ ។​

សព​មាន​ឈ្មោះ ភឿន ស៊ីមឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ (​ក្នុង​គណនី​ហ្វេ​សប៊ុក ដាក់ថា កូវី​ត ) លំនៅដ្ឋាន​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ។​ជនរងគ្រោះ​ស្លាប់​ដោយ​ឃាតកម្ម​វាយ​នឹង​ដុំថ្ម​។​

ជនរងគ្រោះ​អាច​ត្រូវ​ស្ត្រី​ណា​ល្បូង​ទៅ​រំលោភ​ហើយ​សម្លាប់ ។​ប៉ុន្តែ​ខ្លះ​ថា ជន​នេះ​អាច​ជា​អ្នករំលោភ​ស្ត្រី ណា​ម្នាក់ ហើយ​គេ​(​ស្ត្រី​ឬ​បុរស​ណា​ម្នាក់​ឬ​ច្រើន​នាក់​សម្លាប់​ទៅ​វិញ​ទេ ។​នេះ​បើ​យោង​សភាព​សព​បែបនេះ ហើយ​ត្រូវ​អ្នក​ទៅ​មើល​និង​សមត្ថកិច្ច​ខ្លះ​បាន​និយាយ​៕ ដោយ ៖ បន្ទាយ​

 

spot_img
×