ពោធិ៍សាត់ ៖ បុរសម្នាក់ដែលមានជំនាញយ៉ាងស្ទាត់ខាងឡើងដើមត្នោតដោយគ្មានបង្អោង បានភ្លាត់ស្នៀតរលេះក្បាច់ដោយខ្លួនឯង ធ្លាក់ពីលើដើមត្នោតបណ្តាលឲ្យស្លាប់ នៅវេលាម៉ោង ៦និង៣០ នាទីល្ងាច ថ្ងៃអាទិត្យ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានឲ្យដឹងថា សពឈ្មោះ នូ ប៊ន អាយុ ៥៧ ឆ្នាំ រស់នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពជនរងគ្រោះ និងទីតាំងកើតហេតុ និងបានបញ្ជាក់ថា ជនរងគ្រោះនេះពិតជាបានស្លាប់ដោយសារការធ្លាក់ពីលើដើមត្នោតពិតប្រាកដមែន ៕ ដោយ៖បញ្ញាស័ក្តិ