រូបវីដេអូមួយកាលពីប៉ុន្មានថ្ងៃមុននេះ ដែលបង្ហាញជំនិតៗ និងក្រុមបរិវាររបស់ព្រហ្ម ខឹម វាសនា ដើរចេញចរយាត្រា នៅលើដងផ្លូវខាងក្រៅដីចំការ ក្នុងនោះ កូនព្រហ្មម្នាក់សឹងស្ទុះសុីសាច់សមត្ថកិច្ច និងម្នាក់ទៀតធ្វើដូចខ្មោចចូលរូប ស្ថិតក្នុងកាយវិការត្រដាងដៃ ពោលពាក្យបែកៗ «កុំមើលមុខ ខ្ញុំអត់ស្រួលទេ ខ្ញុំនឹងធ្វើឱ្យបងប្អូនស្រួលទាំងអស់គ្នា…!» កំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម។
សកម្មភាពដ៏មហាហួសចិត្តនេះ បានកើតឡើង នៅពេលដែលស្រ្តីជាម្តាយម្នាក់ គឺអ្នកស្រី គង់ ចាន់ថូ បានទៅរកកូនស្រីរបស់គាត់ជានិស្សិតឆ្នាំទី១ជាប់អាហារូបករណ៍ ដែលកំពុងស្ថិតនៅក្នុងដីចំការរបស់លោក ខឹម វាសនា អស់រយៈពេល ៧ ឆ្នាំ មកហើយ បន្ទាប់ពីបានគេចពីការសិក្សា ដែលត្រូវបានជឿថា ទៅតាមការអូសទាញពីមនុស្សរបស់ LDP តែម្តង។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺនៅពេលដើរចូលក្នុងចំការវិញ ជំនិតម្នាក់របស់លោក ខឹម វាសនា បានបញ្ចេញកាយវិការប្រៀបដូចមនុស្សបែកថ្នាំ ឬ ខ្មោចចូល បានសំឡក់ដាក់អ្នកស្រី ចាន់ថូ ភ្នែកឡើងក្រហមស្លែ និងគ្រហឹម «អ្ហឺ… អ្ហឺ…អ្ហឺ…ៗៗ» ដូចឆ្កែកាចត្រូវមួយព្រនុងអុីចឹង។
ក្រោយពីបានឃើញសកម្មភាពឆ្កួតហៅលែងឮនេះ ហួសចិត្តខ្លាំងពេក មហាជនបានដាក់បែបៗនេះថា៖ «លឺអាត្រពែកនេះនិយាយថា ខ្ញុំព្រឺក្បាលណាស់ សង្ស័យតែចង់សុីស្បែកជើងដឹងបានបាត់ព្រឺ, ចូលស៊ុបហើយ ខ្លាំងជាងមនុស្សញៀនថ្មាំទៀត, ទាល់តែឈើជ្រុង ព្រឹក១ល្ងាច១ ទើបបាត់ឆ្កួត ពួកអាក្រុមចោរហឹបដែក,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



