ភ្នំពេញ៖ យោងតាមការដីកាបង្គាប់ឲ្យចូលខ្លួនបំភ្លឺជុំវិញករណីបាត់បច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង ជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី លោក មឿន តុលា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ចូលបំភ្លឺក្នុងនាមជាជនសង្ស័យចំពោះមុខលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការចូលបំភ្លឺនេះ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ៕ ដោយ៖បញ្ហាស័ក្តិ