DSI បានចុះឆែកឆេរឃ្លាំងមួយ នៅតំបន់ Lat Krabang រកឃើញផលិតផលលួចចម្លងម៉ាកល្បីៗចំនួន 300,000 មុខ ដែលជាកម្មសិទ្ធិរបស់ឈ្មួញជនជាតិខ្មែរ ដែលបាននាំចូលពីប្រទេសចិន ចូលមកប្រទេសថៃ តាមច្រកព្រំដែនអារញ្ញ មុនពេលចែកចាយដល់អ្នកលក់តាមអុីនធើរណែត។
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានឆ្មក់ចូលឃ្លាំង NCL របស់ក្រុមហ៊ុន International Logistics Public Company Limited នៅស្រុក Lat Krabang ក្រុងបាងកក ដែលបានរំលោភពាណិជ្ជសញ្ញា និងបានរកឃើញម៉ាកល្បីៗជាង 300,000 ជាពិសេសកាបូបម៉ាកល្បីៗដូចជា Louis Vuitton, channel, coach, Prada, Lacoste និងម៉ាកផ្សេងទៀត ដែលមានប្រភពមកពីបរទេស។ តម្លៃផលិតផលតាមតម្លៃទីផ្សារគឺជាង 100 លានបាត (ជិត៣លានដុល្លារ) ហើយតម្លៃខូចខាតតាមតម្លៃពិតប្រាកដគឺជាង 1,000 លានបាត។
ម្ចាស់ផលិតផលទាំងនេះ គឺជាអ្នកមូលធនខ្មែរដែលបានជួលឃ្លាំងនេះ។ ពួកគេនាំមកនូវការរំលោភលើពាណិជ្ជសញ្ញា ពីប្រទេសចិនចូលមកកម្ពុជា មុននឹងចូលទៅប្រទេសថៃ តាមច្រកព្រំដែនអារញ្ញ ខេត្តស្រះកែវ ដើម្បីស្តុកទុកនៅក្នុងឃ្លាំងនេះ និងចែកចាយផលិតផលចូលទៅក្នុងឃ្លាំងចំនួន ៦ បន្ថែមទៀត សរុបចំនួន ៧ ឃ្លាំង ដែលបំពានពាណិជ្ជសញ្ញា មុនពេលលក់ទៅឱ្យអ្នកលក់អនឡាញ។ ពួកគេបានបើកហាងលក់រាយដោយខ្លួនឯង ហើយក៏មានអាជីវករមកពី Sampeng ក៏បានបញ្ជាទិញផលិតផលពីអ្នកលក់នេះផងដែរ។
មន្ត្រីផ្នែកវិវាទកម្មសិទ្ធបញ្ញា DSI បាននិយាយថា ពួកគេចំណាយពេល៣ខែ ក្នុងការស៊ើបអង្កេតការទិញទំនិញតាមអ៊ីនធឺណិត ដោយតាមដានពីរថយន្តដែលប្រើសម្រាប់ចែកចាយផលិតផលតាមចំណុចផ្សេងៗរហូតអាចដឹងពីផ្លូវនាំចូលផលិតផលទាំងនេះ។ ហើយក៏បានចាប់ខ្លួនជនជាប់ចោទ កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ ដែលជាម្ចាស់ផលិតផលរំលោភលើពាណិជ្ជសញ្ញា ដែលអាចលួចចម្លងបានដូចជាទាំងតួផលិតផល ការវេចខ្ចប់ និងលេខកូដផលិតផលផងដែរ។
លោក Phayao Thongsen អគ្គនាយករង DSI បាននិយាយថា ការចាប់ខ្លួននៅខេត្ត Nakhon Sawan និង Roi Et គឺបានឈានទៅដល់ការស៊ើបអង្កេតរហូតដល់ដឹងថា អ្នកលក់បានទទួលផលិតផលដែលរំលោភពាណិជ្ជសញ្ញាពីឈ្មួញនេះ ជាពិសេសនៅផ្សាររោងក្លឿ ខេត្ត Nakhon និងរួមទាំងឃ្លាំងផ្សេងទៀតសរុបចំនួន៦កន្លែង ដូច្នេះហើយទើបសុំដីកាឆែកឆេររហូតចាប់បានផលិតផលរំលោភម៉ាកយីហោជាង 300,000 មុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






