Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួ.ច.ថត.រូប.ក្រោម.សំពត់.សិស្ស.ស្រី រាប់​រយ​ដង ត្រូវ​បាន​បែក​ធ្លាយ ឥឡូវ​អតីត​សាស្រ្តា​ចារ្យ​ម្នាក់ ពុំ​ត្រឹម​បាត់បង់​កេរ្តិ៍ឈ្មោះ​ទេ តែ​ថែមទាំង​ជាប់​គុក​ទៀត

កាលពីថ្ងៃ​អង្គារ ទី​៦ ខែ​កញ្ញា តុលាការសិង្ហបុរី​បានបើកសវនាការលើ​ករណីសាស្ត្រាចារ្យ​នៅ​វិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី (ITE) នៃ​មហាវិទ្យាល័យ ITE East ក្នុងក្រុង Simei ដែលហៅ​ថា A អាយុ ៤៨ឆ្នាំ ចំពោះទង្វើដ៏មិនគប្បីរបស់គាត់ ថតវីដេអូសម្ងាត់រាប់រយ​ក្រោមសំពត់របស់សិស្សស្រី​នៅ​បរិវេណសាលា។

ករណីនេះបានកើតឡើងតាំងពីឆ្នាំ ២០១៩ ហើយការកាត់ក្តីនាពេលថ្មីៗនេះ បានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ នៅក្នុងប្រទេសកោះតោមួយនេះ។ មនុស្សជាច្រើនពិតជាស្រឡាំង ព្រោះតែមិននឹកស្មានសោះថា​ បុគ្គលដែលធ្លាប់ជាសាស្ត្រាចារ្យ និងជាអ្នកទទួលខុសត្រូវក្នុងការបង្រៀន និងការពារសិស្ស បែរជាប្រព្រឹត្តនូវទង្វើបែបនេះ។

ករណីនេះ​ត្រូវបានបែកធ្លាយ​ដោយសារភាពចន្លោះ​ប្រហោង​របស់ជនខិលខូច ត្រូវកូនសិស្សដទៃក្នុងថ្នាក់រៀនចាប់បាន គឺ
នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ ពេលសិស្សស្រីម្នាក់ស្លៀកសំពត់ខ្លី ដែលជាគោលដៅ។ វីដេអូបានបង្ហាញ គ្រូខិលខូចរូបនោះ បានបើកមុខងារថតរូបភាព និងវីដេអូនៅលើទូរសព្ទរបស់គាត់ ហើយចូលទៅជិតសិស្សស្រី ដោយធ្វើជាកំពុងបង្រៀន ប៉ុន្តែបានទុកទូរសព្ទនៅដៃម្ខាង ដើម្បីលួចថតផ្នែកខាងក្រោមសំពត់របស់សិស្សស្រីតែម្តង។

លោក A បានធ្វើបែបនេះរយៈពេល ១ ទៅ ២ នាទី មុនពេលចាកចេញ។ បន្ទាប់ពីថ្នាក់រៀនចប់ A បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រាកដថាគ្មាននរណាម្នាក់នៅជុំវិញ មុនពេលយកទូរស័ព្ទដៃរបស់គាត់ ដើម្បីពិនិត្យមើលរូបថតដែលគាត់គិតថា គាត់បានថតនៅក្រោមសំពត់របស់សិស្សស្រីនោះ។

តែទោះជាយ៉ាងណា A ពិតមិនបានដឹងថា សិស្សស្រីរងគ្រោះបានដឹងអំពីសកម្មភាពថតលួចលាក់នេះ ដែលនាងបានផ្ញើទៅកាន់ឪពុក បងស្រី និងមិត្តរួមថ្នាក់មួយចំនួនភ្លាមៗ ហើយនៅទីបំផុត ពួកគេ​បានរាយការណ៍ករណីនេះ​ប្រាប់ប៉ូលិសនោះទេ។

បន្ទាប់ពីចាប់ផ្តើមការស៊ើបអង្កេត ប៉ូលីសបានរកឃើញថា A បានថតរូបនិងវីដេអូនៅក្រោមសំពត់របស់សិស្សស្រីផ្សេងៗទៀតនៅក្នុងបរិវេណសាលា។ A ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយរូបថត ១៣៣ និងវីដេអូ ១៧ ដែលថតនៅក្រោមសំពត់របស់ក្មេងស្រី ត្រូវបានរកឃើញនៅក្នុងទូរស័ព្ទរបស់គាត់ផងដែរ។

យោងតាមឯកសារដែលចេញនៅតុលាការ បានឲ្យដឹងថា A បានប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីថតរូប និងវីដេអូ នៅក្រោមសំពត់របស់ក្មេងស្រីមិនស្គាល់អត្តសញ្ញាណនៅក្នុងអាហារដ្ឋានរបស់សាលា កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៩។

ហើយនៅវេលាម៉ោង១១ និង ៣៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ ក្មេងស្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ក៏ត្រូវបានថត នៅក្នុងការិយាល័យទូទៅរបស់សាលា។

A ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺធ្លាក់ទឹកចិត្ត ហើយនេះត្រូវបានចាត់ទុកថា ជាកត្តាមានឥទ្ធិពលសម្រាប់ការប្រព្រឹត្តខុសរបស់គាត់។ គាត់ក៏បានទទួលការព្យាបាលផ្លូវចិត្ត ហើយអ្នកចិត្តសាស្រ្តរបស់គាត់ បានបញ្ជាក់ថា ភាពខុសប្រក្រតីរបស់គាត់គឺ “ទាបណាស់” ។ មេធាវីរបស់ A ក៏បានបញ្ជាក់ថា ទង្វើ​លួចរូបថតបែបនេះ គឺមិនមែនជា​ទង្វើ​ធម្មតា​របស់គាត់ទេ ​ព្រោះបើ​សិស្សមួយចំនួនបាននិយាយថា ​គាត់ជា​មនុស្សរួសរាយរាក់ទាក់ និង​ចេះ​ជួយជ្រោមជ្រែង។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសវនាការកាលពីថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីបានសារភាពកំហុស, A ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ ពីបទថតរឿងសម្ងាត់ និងបៀតបៀនស្ត្រី។

មហាជនជាច្រើនបាននិយាយថា A មិនត្រឹមតែត្រូវជាប់គុកប៉ុណ្ណោះទេ គឺថែមទាំងបាត់បង់កេរ្តិ៍ឈ្មោះទាំងអស់ ដែលគាត់បានខិតខំកសាងអស់ជាច្រើនឆ្នាំ និងក៏ដូចជាការងារផងដែរ -ជាតំណែងដែលមនុស្សជាច្រើនកោតសរសើរ និងស្រមៃចង់បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×