Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផេក ខេក មានបញ្ហារឿងវះកាត់ប្តូរភេទ ចេញទៅថៃព្យាបាលភ្លាមៗ

spot_img

ភ្នំពេញ ៖ តារាសម្តែងភេទទី៣ ផេន ខេក បានប្រញាប់ប្រញាល់ចេញទៅភ្លាមៗ ដើម្បីទទួលការព្យបាល បន្ទាប់នាងមានបញ្ហារឿងវះកាត់ប្តូរភេទអស់ជាច្រើនឆ្នាំមកនេះ។
ស្ថិតស្ថានភាពបែបនេះ ផេន ខេក ក៏ប្រកាសឲ្យអ្នកដែលកែភេទដូចខ្លួនដែលមានរយះពេលចាប់ពី៥ទៅ៦ឆ្នាំទាំងអស់ ប្រញ៉ាប់ទៅពិនិត្យសុខភាព ត្បិតនាងកំពុងមានមបញ្ហា និងកំពុងទទួលការព្យាបាលមួយជាចាំបាច់។

ផេន ខេក បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា សូមផ្ដាំទៅបងប្អូនភេទទីបីទាំងអស់គ្នាអ្នកដែលគាត់កែភេទចាប់ពី ៥ទៅ ៦ ឆ្នាំ សូមកុំភ្លេចទៅឆែកសុខភាពផង។ កុំឱ្យដូចខ្ញុំ ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង។ (សូមពាក្យជូនពរនឹងកម្លាំងចិត្តម្នាក់មួយមើលបងប្អូន)។

ជុំវិញបញ្ហាខាងលើនេះម្ចាស់គណនេយ្យដែលកាន់ផេកហ្វេសប៊ុករបស់ ផេន ខេក បានអះអាងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ផេន ខេ ពិតជាមានបញ្ហាដោយសារការវះកាត់ប្តូរភេទរបស់ខ្លួនប្រាកដមែន។
អេនមីនខាងលើបញ្ជាក់ថា ប្រដាប់ភេទដែល ផេន ខេក បានវះកាត់នោះគឺខុសប្រក្រតី ដែលបណ្តាលឲ្យមានការឈឺចុកចាប់ និងពិបាកនោមម្តងៗ។
បច្ចុប្បន្ន ផេន ខេក បានចេញទៅពិនិត្យ និងព្យាបាលអាការៈនេះនៅក្នុងប្រទេសថៃបានប្រមាណជាជិត១សប្តាហ៍ហើយ ខណៈពេលសម្រាប់ការវិលត្រឡប់មកខ្មែរវិញនៅពេលណានោះ គឺនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

យ៉ាងណា ក្រោយពេលឃើញ ផេក ខេក បង្ហោះសារខាងលើនេះ គេឃើញមានមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសប្រិយមិត្តគាំទ្រជាច្រើន បានចូលទៅខំមិនជូនពរឲ្យតារារូបនេះឆាប់ជាសះស្បើយ និងបានវិលមកសម្តែងផ្តល់ភាពសប្បាយរីករាយសម្រាប់ទស្សនិកជនឡើងវិញ។
យ៉ាងណាគិតមកដល់នាពេលនេះគេនៅមិនទាន់ដឹងពីស្ថានភាពរបស់ ផេន ខេក ទៅជាយ៉ាងណាឡើយ ក្នុងពេលមហាជន ជាពិសេសប្រិយមិត្តគាំទ្រកំពុងរងចាំពីដំណឹងរបស់នាង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×