Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាងតែ​មាន «ពោង​សុវត្ថិ​ភាព» ធំៗ ស្រី​ស្អាត​ជិះ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិភាព និង​ថែម​ទាំង​ថត​វីដេអូ Selfie បង្ហាញទេស​ភាព​សមុទ្រ​ ឲ្យ​មើល​ទៀត​ណ៎ា!

spot_img

មួកសុវត្ថិភាព គឺត្រូវតែពាក់គ្រប់ពេល ពេលជិះម៉ូតូ។ ប៉ុន្តែជារឿយៗ យើងតែងតែឃើញមនុស្សធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍មួយចំនួន គឺនៅតែ​ព្រងើយតន្តើយ ដោយមិនខ្វល់អាចកើតមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យស្លាប់បាននោះទេ។

ជាក់ស្តែង ថ្មីៗនេះ វីដេអូឃ្លីបមួយដែលកំពុងរីករាលនៅលើបណ្តាញសង្គមតៃវ៉ាន់​បង្ហាញនារីវ័យក្មេងម្នាក់ ជិះ​ម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ហើយថែមទាំងថតរូប Selfie និង​វីដេអូឃ្លីប​ដ៏ហួសចិត្តបំផុត​បានធ្វើឲ្យមនុស្សដែលមិនពេញចិត្ត ចូលទៅ​ក្នុងការជជែកដេញដោលយ៉ាងក្តៅគគុក។

វីដេអូឃ្លីបនេះត្រូវបានបង្ហោះទៅកាន់ក្រុមហ្វេសប៊ុកសាធារណៈរបស់តៃវ៉ាន់ 爆廢公公公開版 ដែលមានអ្នកតាមដានជាង ១.១ លាននាក់។ តាមរយៈ​ឃ្លីបនេះ គេ​អាចមើលឃើញ​តារា​ស្រីរូបនេះ​ស្លៀកឈុតសិចស៊ី​ពណ៌ត្នោត ជិះ​ម៉ូតូគយគន់ទិដ្ឋភាព​នៅ​ផ្លូវមាត់សមុទ្រ ខណៈសក់នាងសើមមិនពាក់មួកសុវត្ថិភាព ហើយបានបើកភ្នែកមើលផ្លូវ​ថតវីដេអូ​ Selfie ញញឹមដាក់កាមេរ៉ា និងសូម្បីបង្វែរកាមេរ៉ាថតរូបសមុទ្រឲ្យមើលទៀតផង។

បន្ទាប់ពីឃ្លីបវីដេអូនេះ ​ត្រូវបានគេ​ចែកចាយរួចហើយ​មានមនុស្សជា​ច្រើន​បានចូលមកបញ្ចេញមតិ និងរិះគន់យ៉ាងខ្លាំង។ មនុស្សជាច្រើនបានស្តីបន្ទោសនាង ចំពោះអាកប្បកិរិយាដ៏ប្រឈមគ្រោះថ្នាក់នេះ។ ព្រោះថា ទាំងការជិះ​ម៉ូតូដោយមិនពាក់មួកសុវត្ថិភាព និងថតរូប Selfie ក្នុងពេលតែ​មួយបែបនេះ គឺអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងងាយ និងដាស់តឿនអ្នកដទៃ កុំឱ្យយកតម្រាប់តាមនាង។

ទន្ទឹមនោះផងដែរ ក៏មានអ្នកខ្លះ​បញ្ចេញមតិបែបកំប្លែង ដោយនិយាយថា នាងមិនពាក់មួកសុវត្ថិភាព ព្រោះនាងមាន «ពោងសុវត្ថិភាព» ដ៏ធំៗទាំងគូរួចហើយ។ តែទោះជាយ៉ាងណា​ នេះ​គ្រាន់តែ​ជា​ការលេងសើចប៉ុណ្ណោះ ជា​ចុងក្រោយ គេក៏បានយល់ស្របថា «អ្នកអាចបង្ហាញភាពសិចស៊ី​តាមដែលអាចធ្វើ​ទៅ​បាន ប៉ុន្តែ​ សុវត្ថិភាព​គឺសំខាន់ ហើយសំខាន់ជាងនេះ​ទៅ​ទៀត គឺអ្នកត្រូវតែ​គោរពច្បាប់ចរាចរណ៍»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Watch Video=> Click

spot_img
×