Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លា១ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លើ​ផ្លូវ ទាំង​កណ្តាល​យប់ ខណៈ​អ្នក​ស្រុក​និយាយ​ថា ពួកវា​កំពុង​តាំង​លំនៅ​ក្បែរ​ពិភព​មនុស្ស ដោយសារតែ…

សត្វខ្លាមួយក្បាលត្រូវបានគេប្រទះឃើញដើរលើផ្លូវមួយក្នុងតំបន់ Bukit Awan ចម្ងាយប្រហែល ៦ គីឡូម៉ែត្រ ពី Kampung Pagi, Ulu Tembeling, Jerantut ប្រទេសម៉ាឡេសុី។

ដោយផ្អែកលើរបាយការណ៍របស់ Utusan នោះវីដេអូរយៈពេល ៣០ វិនាទី បង្ហាញសត្វនេះ គឺត្រូវបានថតដោយអ្នកស្រុកម្នាក់ឈ្មោះ Izat Abd អាយុ ៣៤ ឆ្នាំ ខណៈដែលគាត់ និងមិត្តភ័ក្តិពីរនាក់ កំពុងធ្វើដំណើរតាមរយៈរថយន្តទៅផ្ទះ ពីកន្លែងធ្វើការ នៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់។

Izat បាននិយាយថា៖ «នៅពេលដែលរថយន្តបើកមកជិតតំបន់ Bukit Awan ពួកយើងស្រាប់តែឃើញខ្លា១ក្បាល កំពុងរត់នៅលើផ្លូវ។ ពួកយើងពិតជាមានការភ្ញាក់ផ្អើល ប៉ុន្តែ ភ្លាមៗនោះ ខ្លា​បានដើរឆ្លងផ្លូវ​ខណៈ​ដែលវាបែរទៅ​រកពន្លឺភ្លើងចង្កៀងមុខរថយន្ត មុននឹងលបចូលក្រោមរបាំងដែកខាងស្ដាំ​ផ្លូវចូលគុម្ពោតព្រៃ»។

លោក Ahmad Hafizee Mohamad អាយុ ៤៥ ឆ្នាំ ដែលនៅក្នុងរថយន្តផងដែរ បានចែករំលែកថា៖ «នៅពេលដែលសត្វនេះមើលមកក្រោយ ភ្នែករបស់វាហាក់ដូចជាភ្លឺក្នុងរយៈពេលពីរបីវិនាទី នៅពេលដែលវាប៉ះនឹងពន្លឺភ្លើងរថយន្ត»។

តែទោះជាយ៉ាងណា លោកក៏បានពន្យល់ថា ការជួបសត្វខ្លាកំពុងក្លាយជារឿងធម្មតា សម្រាប់អ្នករស់នៅក្នុងតំបន់នេះ ព្រោះថា រយៈពេល ២ ទសវត្សរ៍ កន្លងមកនេះ សត្វព្រៃបានត្រឹមតែរស់នៅក្នុងព្រៃរបោះក្បែរផ្លូវប៉ុណ្ណោះ។

អ្នករួមដំណើរម្នាក់ទៀត ដែលជាអ្នកស្រុក Kampung Pagi ឈ្មោះ Mokhtar Abdullah អាយុ ៣២ឆ្នាំ បានឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើសម្រាប់ផលិតឈើពាណិជ្ជកម្ម គឺជាកត្តាដែលសត្វខ្លា និងសត្វផ្សេងទៀត ឆ្លងចូលមកក្នុងពិភពមនុស្ស ដើម្បីស្វែងរកអាហារ ដោយសារទីជម្រករបស់ពួកវា កំពុងត្រូវបានរំខាន។

គាត់បាននិយាយថា៖ «ជម្រករបស់សត្វខ្លា និងដំរីព្រៃ គឺនៅជិត Kampung Pagi និងការតាំងទីលំនៅផ្សេងទៀត គឺនៅលើច្រាំងទន្លេ Tembeling ពីព្រោះជម្រករបស់សត្វទាំងនេះ ត្រូវបានគំរាមកំហែងរួចហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×