Thursday, July 7, 2022

បញ្ជូន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់ បាញ់បោះ​សេរី ទៅ​តុលាការ​

​ភ្នំពេញ​៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​រឿង​បាញ់បោះ​សេរី​ចំនួន​២​គ្រាប់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​លោក ប៊ុន ស​ត្យា ប្រធានការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានបញ្ជាក​ថា ជនសង្ស័យ​មាន​ឈ្មោះ ផន សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ស្នាក់​នៅផ្ទះ​លេខ ១៤៤ AE1 ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​ជនដៃដល់​បាញ់បោះ​សេរី​នេះ​កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោយ​ពេល​សមត្ថកិច្ច ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ អន សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ​ផ្សារ​ផ្លា​ហ្សា​។ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​រៀបរាប់​ថា នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ ផន សុផល បាន​ជិះ​ម៉ូតូ ម៉ាក ZOOMER X ពណ៌​លឿង ក្នុងស្ថានភាព​ស្រវឹង បាន​ដក​កាំភ្លើង​ម៉ាក K54 បាញ់​ឡើង​លើ​២​គ្រាប់ ហើយ​ផ្ទុះ​មួយ​គ្រាប់ នៅ​ចំណុច​មុខ​តូប​លេខ ៧១៩០ ក្នុង​ផ្សារ​ផ្លា​ហ្សា ផ្លូវ​លេខ​៤៥ ភូមិ​ទី​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​