Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះសាជាថ្មីរឿងជម្លោះដីធ្លី រវាងប្រជាពលរដ្ឋជាង៣០គ្រួសារ ជាមួយឧត្តមសេនីយ៍យោធា សុខ ងួន

ភ្នំពេញៈ ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាង ៣០គ្រួសារ ជាមួយឈ្មោះ សុខ ងួន ជាឧត្តមសេនីយ៍យោធានៅក្រសួងការពារជាតិ បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ប្រដាប់ដោយដំបង ពូថៅ និងគ្រឿងចក្រ បានចូលទៅរុះរើ វា.យកម្ទេចផ្ទះប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ ៤ ឃុំអូត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញ ឆ្នាំ២០២២។
ការរុះរើផ្ទះប្រជាពលរដ្ឋ គឺកម្លាំងសមត្ថកិច្ចអនុវត្តតាមសេចក្តីជូនដំណឹង របស់អាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ដែលអនុវត្តន៍តាមសាដីតុលកាកំពូល លេខ៤៨៥”ឆ” ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤។

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានមកចូលរស់នៅក្នុងតំបន់ខាងលើតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ដោយពួកគាត់ប្រកបមុខរបរដាំដំណាំចំការឈើហូបផ្លែ រកអនុផលព្រៃឈើ និងដុតធ្យូង ការរស់នៅក្នុងតំបន់ខាងលើមិនដែលមានភាគីណាមួយមកប្តឹងផ្តល់ជំទាស់ ប្រើអំពើហិ.ង្សាឡើយ គឺពួកគាត់រស់នៅជាភោគ:ស្របទៅតាមច្បាប់ភូមិបាល ដែលមានអាជ្ញាធរដែនដីដឹងឮជាសាធារណ: ការរស់នៅដោយភាពសុខសាន្តនេះអស់រយ:ពេលជា ១០ឆ្នាំ រហូតមកដល់ឆ្នាំ២០០៧ ទើបមានភាគីឈ្មោះ ប៉ុន សារឿន និងឈ្មោះ សុខ ងួន ជាអ្នកមានទ្រព្យស្តុកស្តុម្ភ មកប្តឹងផ្តល់ប្រជាពលរដ្ឋទាំងអស់ដែលតាំងទីលំនៅលើដីរបស់ខ្លួន។

ការប្តឺងផ្តល់រវាងឈ្មោះ ប៉ុន សារឿន និងប្រជាពលរដ្ឋសហគមន៍អូរខ្សាច់ ដែលតំណាងដោយឈ្មោះឡុច ទូច , កៅ ហ៊ួ និង អេង វ៉ាន់ ចាប់ពីសាលាដំបូងខេត្តព្រះសីហនុ រហូតដល់សាលាឧទ្ធរណ៍ និងតុលាកាកំពូល ភាគីខាងប្រជាពលរដ្ឋមិនដែលបានឈ្នះក្តីនោះទេ។
មិនតែប៉ុណ្ណោះឈ្មោះ ឡុច ទូច ,កៅ ហ៊ួ និងអេង វ៉ាន់ ត្រូវបានតុលាការបង្គាប់ឲ្យចាប់ខ្លួនដាក់ព័ន្ធធានាគារក្នុងម្នាក់ចំនួនពីរដងយ៉ាងអយុត្តិធម៌។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសហគមន៍អូរខ្សាច់សូមស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍អោយកងកម្លាំងចម្រុះបានបញ្ឈប់ការរុះរើ វា.យកម្ទេ.ចផ្ទះសំបែង និងរកយុត្តិធម៌ ឲ្យពួកគាត់ទាំងអស់គ្នាផង។ ហើយពួកគាត់ ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណី ទៅសាលាដំបូងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៤ ស្នើសុំមោឃៈ និងរំលាយប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវភាគីទំនាស់ លោក ប៉ុន សារឿន និងលោក សុខ ងួន បានឃុបឃិតលួចធ្វើប្លង់រំលោភដីពលរដ្ឋមានផ្ទៃដីសរុបចំនួន ២៧ហិកតា។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ សុខ ងួន មិនអាចសុំការអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈ CEN

×