Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ស្រី​ស្អាត​ម្នាក់​ធ្វើ​ដូច​ខ្លួន​ព្រះ​នា​ង ឡើង​ផ្សារ អង្គុយ​លើ​រទេះ​រុញ ព្រោះ​ខ្លាច​ត្រូវ​ទឹក​ភ្លៀង សើម «ជើង» និង​សូម្បី​តែ​ធ្វើ​រឿង​នេះ​ក្នុ​ង​ហាង…

អ្នកសរសេរប្លុកចិនដ៏ល្បីមួយរូប បានបង្ហោះរូបថតប៉ុន្មានសន្លឹក ក្នុងគោលបំណង ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ ប៉ុន្តែ នឹកស្មានមិនដល់ថា វាបានបង្កឲ្យមានការរិះគន់ជាសាធារណៈ។

តាមរយៈរូបថតគេអាចមើលឃើញថា តារាស្រីរូបនេះស្លៀកពាក់យ៉ាងស្រស់ស្អាត ដៃកាន់ឆ័ត្រ ញញឹមស្រស់ដូចផ្កា អង្គុយលើរទេះរុញ ដែលត្រូវបានរុញដោយបុរសម្នាក់ ដែលត្រូវបានគេជឿថាជាគូស្នេហ៍របស់នាង។

ការបង្ហោះ​នោះ ​អមដោយខ្លឹមសារដ៏ហួសចិត្តថា៖ «ផ្នែកដែលខ្លាចកខ្វក់លើ​ដងខ្លួនបំផុតរបស់ខ្ញុំ​គឺ «ជើង» ហ្នឹងតែម្តង ដូច្នេះហើយ រាល់ពេលភ្លៀង​ពាក់ស្បែកជើង​គឺហត់ណាស់ ក្រោយមកបង​ខ្ញុំក៏បានទិញរទេះ​រុញឲ្យខ្ញុំតែម្តងទៅ។ មេឃនៅ​តែ​ភ្លៀង​មិនអាចពាក់ស្បែកជើងបានទេ!​»។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្កម បានបញ្ចេញមតិដាក់ឲ្យបែបនេះថា៖ «តើនាងគិតថានាងជាព្រះនាងឬ? តើ​នារីម្នាក់នេះ កំពុងមានបញ្ហា​ផ្លូវចិត្តឬ? ថ្វីត្បិតតែទង្វើនៃការដើរតាមផ្លូវក្នុងរទេះរុញ ដើម្បីគេចពីទទឹកភ្លៀង វាជាសេរីភាពរបស់នារីម្នាក់នេះក៏ដោយ ប៉ុន្តែ វិធីនៃការបង្ហាញនៅលើបណ្តាញសង្គម វាដូចជាជ្រុលលើសពេកហើយនាង!»។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកសរសេរប្លក់ស្រីម្នាក់នេះបង្ហាញ «ការភ័យខ្លាចកខ្វក់» បែបនេះ ដោយកន្លងមក តារាស្រីរូបនេះក៏បានបង្ហោះរូបថតអង្គុយជាមួយស្បែកជើង ដាក់នៅលើកៅអីក្នុងហាង ដោយបានបញ្ចេញរូបស៊ិចស៊ី អង្គុយញ៉ាំបាយ និងថតរូប។ ខ្លាចជើងកខ្វក់​ជា​រឿងរបស់អ្នក ប៉ុន្តែ​ ការដាក់ស្បែកជើងលើ​កៅអី​នៅ​ទីសាធារណៈ អ្នកកំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។

ទង្វើដ៏មិនសមរម្យ របស់តារាស្រីរូបនេះ គឺជាឧទាហរណ៍មួយរបស់ក្រុមមនុស្ស «បាត់បង់ស្មារតី» ដែលអះអាងថាខ្លួនមានឯកសិទ្ធិក្នុងសង្គម ព្រោះ ពួកគេគិតតែពីខ្លួនឯង មិនចេះគិតដល់អ្នកដទៃ ហើយក៏មិនមានការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ស្តង់ដារដែរ។

មនុស្សទាំងនេះមានភាពល្បីល្បាញនៅលើបណ្តាញសង្គម ក្លាយជានិន្នាការ និងមតិសាធារណៈនាំមុខគេ បង្កើតនិន្នាការដែលធ្វើឱ្យយុវវ័យមួយចំនួនធំធ្វើតាម។

ជាក់ស្តែង ថ្មីៗនេះ និន្នាការថ្មី «ការបាត់បង់ខួរក្បាល» បានរីករាលដាលពាសពេញបណ្តាញទំនាក់ទំនងសង្គមចិន។ នោះគឺក្មេងស្រីជំទង់ស្លៀកពាក់ JK (ឯកសណ្ឋានសិស្សសាលាជប៉ុន) ដេកនៅលើផ្លូវថ្មើរជើងដ៏ប្រឈមគ្រោះថ្នាក់ គ្រាន់តែចង់ថតរូបជាមួយគំនិតនៃ «ករណីក្មេងស្រីសិស្សសាលាជួបគ្រោះថ្នាក់ដែលមិននឹកស្មានដល់» ។

ប្រហែល​មិនដឹងមានមនុស្សជា​ច្រើន​កំពុងយល់ច្រឡំថា ​ការថតបែបនេះ​ឡូយ និងស្អាតបែបណាទេ ​ទើបក្លាយជា​និន្នាការបែបនេះ? ដូច្នោះហើយ អ្នកសរសេរប្លុកជាច្រើនបានប្រកួតប្រជែងគ្នានៅតាមផ្លូវដើម្បីថតរូប ដែលភាគច្រើនជាសិស្សស្រី ដែលនៅតែអង្គុយលើកៅអីសាលា។

តែទោះជាយ៉ាងណា ជាមួយទង្វើនេះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិរិះគន់ថា៖ «​បើ​មានគ្រោះថ្នាក់​ច្បាស់ជាត្រូវបន្ទោសអ្នកបើកបរ​។​ មនុស្សទាំងនេះ​មិនដឹងថា ​គេ​ទទួលបានការអប់រំល្អ ឬុយ៉ាងណា​ទេ ប៉ុន្តែ​ស្មារតីរបស់គេ​អន់ខ្លាំងណាស់​។​ ហើយជា​ការពិត​ដែលមិនមែនអ្នកដែលមានការអប់រំល្អទាំងអស់​ចេះ​ប្រើ​ខួរក្បាលគិតនោះទេ,​ បើអ្នកចង់លេចធ្លោក្នុងពិភពអនឡាញ អ្នកក៏ត្រូវចេះគិតឱ្យបានត្រឹមត្រូវ បង្ហាញជាមួយអាកប្បកិរិយាឲ្យសមរម្យ សំខាន់បំផុតគឺកុំឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×