Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហង្ស ម៉ានីតា ចំណាយពេល៣អាទិត្យ ដើម្បីរៀនដើរបង្ហាញម៉ូដ នៅហ្វីលីពីន

spot_img

ភ្នំពេញ ៖ មើលឃើញពីទេពកោសល្យ ដ៍ល្អនិងមានដុងខ្ពស់ ម្ចាស់មកុដចក្រវាឡកម្ពុជា២០២២ហង្ស ម៉ានីតា ត្រូវបានបញ្ជូនបង្វឹកខ្លួននាប្រទេសហ្វីលីពីន ដោយយកចិត្តទុកដាក់។ នាងបានហោះទៅកានប្រទេសហ្វីលីពីន ដើម្បីចំណេះជំនាញបន្តទៀត លើវិស័យតិចនិច ដើរកាច់រាងលើផ្នែកបវរកញ្ញា។ ម្យ៉ាងដឹងហើយថា ហ្វីលីពីនជាប្រទេសនាំមុខមួយ លើស្រីស្អាតដណ្តើមមកុដ ដែលពរពេញដោយអ្នកខ្លាំងៗហើយ ប្រទេសផ្សេងៗ ក៏ទទួលស្គាល់ច្រើនណាស់ដែរ។

បវរកញ្ញា កូនខ្មែរកាត់បារាំង បានទៅដល់ប្រទេសហ្វីលីពីនហើយ ដើម្បីឲ្យគ្រូជំនាញ បង្ហាត់ដើរម៉ូដនៅទីនោះបង្វឹកបន្ថែម។ នាងត្រូវបានមហាជនជឿជាក់ថា និងប្រឡងជាប់តំណែងថបណាមួយ មិនខានឆ្នាំ ២០២២នេះ ប្រសិនបើមានការបណ្តុះ ព្រមជាមួយការខិតខំរបស់នាង។ ម៉ានីតា បានត្រូវផ្តល់កិត្តិយសជាមួយកម្មវិធីប្រឡងធំមួយ បន្ទាប់បានមកដល់ដែនដីហ្វីលីពីន។ ស្រីស្អាតនេះនត្រូវបានស្វាគមន៍ ក្នុងកម្មវិធីប្រឡងបុរសឯកហ្វីលីពីន ថែមទាំងលើកកិត្តិយសនាងឲ្យដើរលើឆាកកម្រាលព្រំក្រហម អមជាមួយការចោមរោមថតពីបណ្តាអ្នកសារព័ត៌មាននៅទីនោះទៀតផង។

ជាភាពពិសេសខ្លាំងណាស់ ដោយ Manita Hang _ហង្សម៉ានីតា MUC2022បានជួបជាមួយ ម្ចាស់ Page បរវកញ្ញាដ៏ល្បីមួយរបស់អន្ដរជាតិគឺ Missosology និងគ្រូបង្រៀនដើរបង្ហាញម៉ូត KF Crown.Glory.Legacy ដ៏ល្បីនៅក្នុងប្រទេសភីលីពីន។ឆ្នាំនេះកម្ពុជាយើងសង្ឃឹមចូល Top Miss Universeច្រើនណាស់ បន្ទាប់ពីបានអ្នកជំនាញៗញញឹមសុខចិត្តបង្វឹក កញ្ញាឯកកម្ពុជាយើងដោយមិនតោះតើយ។

កញ្ញា Manita Hang _ហង្សម៉ានីតា Miss Universe Cambodia 2022បានទៅដល់ប្រទេស Philippines ប្រកបដោយសុវត្ថិភាពហើយ។គួរបញ្ជាក់ផងដែរថា កញ្ញានឹងស្នាក់ប្រទេស Philippines ប្រហែលជា៣សប្ដាហ៍ ដោយកញ្ញានឹងមានការងារជាច្រើនដែរត្រូវធ្វើនៅទីនោះដូចជា Training Catwalk ,Q&A , ជាភ្ញៀវកិត្ដិយសក្នុងកម្មវិធីបវរកញ្ញាមួយនៅភីលីពីន , ទៅវាស់រាងដើម្បីកាត់ Evening gown … បូករួមនិងការងារជាច្រើនទៀតផងដែរ។

មុនឡើងយន្តហោះហង្ស ម៉ានីតា បានសន្យាថា ខិតខំធ្វើការងារអោយល្អ និងអរគុណគ្រូឯកទេសបាន ជួយជម្រុញសមត្ថភាពនាង។ នាងគ្មានពាក្យអ្វីក្រៅពីការជូនពរពីហ្វេនៗ ជាកម្លាំងចិត្តព្រោះនេះជាមុខមាត់រួមនៃជាតិកម្ពុជាលើឆាកអន្តេរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×