Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់មី បញ្ជាក់រឿងរូបភាព នៅលើគ្រែជាមួយតារាស្រី សីសី

spot_img

ភ្នំពេញ ៖ នៅទីបំផុតតារាកំប្លែង និងសម្តែងនាយ ពាក់ មី បានចេញបញ្ជាក់រឿងរូបថា នៅលើគ្រែជាតារាស្រី សីសី ដែលបានបែកធ្លាយតាមបណ្តាញសង្គម ដែលធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើល។
រូបប៉ុន្មានសន្លឹកដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗ បានក្លាយជាប្រធានក្តៅគគុកដែលត្រូវបានគេជជែកគ្នា ជាមួយការយល់ឃើញផ្សេងៗគ្នា។

ម្នាក់ៗគិតថា រូបភាពនោះជាការថតរឿង ឬជាការពិតមួយដែលតារាទាំងពីរនេះបានកសាងទំនាក់ទំនងក្រៅឆាកជាមួយគ្នា ហើយបានបែកធ្លាយរូបភាពទាំងអស់នេះឡើង។

ស្របពេលដែលមានការជជែកវែកញែក រហូតមានបណ្តាសារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចុះផ្សាយផងនោះ គេនៅតែបន្តដាក់ការសង្ស័យដដែល ដោយសារអ្នកទាំងពីរមិនបានចេញមុខបកស្រាយ។
យ៉ាងណាពេលនេះតារាកំប្លែងនាយ ពែក មី បានចេញមកបង្ហាញរូបភាពវីដេអូ ដែលស្ថិតនៅពីក្រោយរូបភាពខាងលើនេះ ដោយនៅក្នុងនោះវាគ្រាន់តែជាការថតកុនប៉ុណ្ណោះ។

ដោយមិនបានបកស្រាយអ្វីអោយចំ នាយ ពាក់ មី គ្រានើតែបង្ហាញនូវវីដេអូឃ្លីបជាមួយនឹងភ្លាប់សារថា មិនស្រួលទេ ខ្មាសផង អៀនផង តែដើម្បីបានលុយចិញ្ចឹមប្រពន្ធកូន មានតែទ្រាំ កាលនោះ ខ្ញុំចុកជើងណាស់ ចង់តែយំទេ។

លោកបញ្ជាក់ថា រឿង ៖ លោកប្តី ! ថត២ឆ្នាំហើយ តាំងពីនៅធាត់៨៣គីឡូមិនបានចាក់ ដោយសាកូវីដ ! ចាក់បញ្ចាំង នៅថ្ងៃ២២ ខែកញ្ញានេះហើយបងប្អូន។
តាមរយៈការបង្ហោះសារ និងរូបភាពវីដេអូនាពេលនេះ គឺអាចលប់បំបាត់ការសង្ស័យ របស់មហាជនដែលមានយល់ខុស ទៅលើតារាទាំងពីរតាមរយៈរូបភាពដែលឃើញនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×