Sunday, November 28, 2021

បុរស​ញៀន​ថ្នាំ ទើប​ចេញពី​គុក ៦​ថ្ងៃ ចាប់​អា​រកប្រពន្ធ មិនទាន់​រៀបការ ស្លាប់​ក្នុង​ថ្លុកឈាម រួច​អា​រក​ខ្លួនឯង មិនបាន​សម្រេច​លោត​ទម្លាក់​ពីលើផ្ទះ​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ បុរស​ញៀន​ថ្នាំ​ម្នាក់ ដែល​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​៦​ថ្ងៃ កើត​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​ចាប់​អា​រកប្រពន្ធរ​ហី​ត​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ជនបង្ក​ជា​ប្តី​ព្យាយាម អា​រក ខ្លួនឯង បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅតាម​ផ្លូវលំ ក្រុម​៥ ផ្ទះ​លេខ​៨៩៩ បន្ទប់​ជួល​២​បេ ជាន់​ទី​១ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ចាន់ ជីវី អាយុ​៣០​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ ទើប​ចេញពី​ពន្ធនាគារ បាន​៦​ថ្ងៃ ជាប់​ពីបទ គ្រឿងញៀន ។​
​ប្រពន្ធ ស្លាប់​ក្នុង​ថ្លុកឈាម​ដោយសារ​ប្តី​ចាប់​អា​រក មិនទាន់​ស្គាល់ឈ្មោះ គ្រាន់តែ​ដឹងថា ដើរ​ស៊ីឈ្នួល​ចាក់​នំ​គ្រួ​ក​ឲ្យ​គេ​ក្នុងភូមិ ។​

​តាម​សម្តី​ឈ្មោះ ពេញ សុខ​ហេង អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់​ផ្ទះជួល​ខាងលើ ស្នាក់នៅ​ផ្ទះកើតហេតុ និង​មាន​ស្រុកកំណើត ភូមិគ​គី​ធំ ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ខាងលើ​ទើបតែ​មក​ជួល​បន្ទប់​ផ្ទះ​គាត់​បាន​៦​ថ្ងៃ ស្រាប់តែ នៅវេលា​ម៉ោង​៦​ព្រឹក ជនសង្ស័យ​ជា​ប្តី កើតមាន​ជម្លោះ​ជាមួយ​ប្រពន្ធ ឮសូរ សម្លេង​វាយ​ពេញ​បន្ទប់ ផ្អើល​ប្រជាពលរដ្ឋ ក្បែរ​ឡើងទៅ​មើល​ស្រាប់តែ​ជន​ជនសង្ស័យ កាន់​កាំបិត​២ កូនកាំបិត​១ និង​បុ័ងតោ​១ គំរាម​កាប់​មកលើ​ពលរដ្ឋ បើ​អ្នកណា​ហ៊ាន​ចូល​ក្បែរ ទើប​បង្ក​ឲ្យ​ឆោឡោ ផ្អើល​ទាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ ឡើងទៅ​ជួយ​អន្តរាគមន៍ តែ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​ជនសង្ស័យ ចាប់​អា​រក​ស្លាប់​ក្នុង​ថ្លា​ក​ឈាម​បាត់ទៅហើយ ហើយ​ជនសង្ស័យ គំរាម​កាប់​មកលើ​សម​ត្ថ​កិច្ច​ទៀត ទើប​សមត្ថកិច្ច​ឈានដល់​ផ្ទុះអាវុធ ១​គ្រាប់ ដើម្បី​គំរាម​បញ្ឈប់​សកម្មភាព ជនសង្ស័យ​មិន​ខ្លាច មិន​ញញើត ស្រែក​ឲ្យ​សមត្ថកិច្ច បាញ់ប្រហារ​ជីវិត​គេ​ចោល​ទៅ ទីបំផុត​ជនសង្ស័យ លោត​ពីលើ​ដំបូលផ្ទះ​មក​ដី បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ទើប​ចាប់ខ្លួនបាន ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ជុំ រី អាយុ​៦៧​ឆ្នាំ ដែល​ត្រូវជា​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា បាន​ឲ្យ​ដឹងថា កូនប្រុស​គាត់ រូបនេះ​ញៀន​ថ្នាំ ទើបតែ​ចេញពី​ពន្ធនាគារ ពីបទ​គ្រឿងញៀន បាន​៦​ថ្ងៃ ហើយ​មក​ជួល​បន្ទប់​ស្នាក់នៅ​ខាងលើ ចំណែក​ស្ត្រី​ជា​ប្រពន្ធ កូនប្រុស​គាត់ យកគ្នា​ដោយ​ចិត្ត​ឯង​ទេ ទើប​គាត់​មិនទាន់បាន​ស្គាល់ឈ្មោះ ។​

​ក្រោយ​កើតហេតុ ករណី​ឃាតកម្ម ប្តី​អា​រក​សម្លាប់​ប្រពន្ធ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​អា​រក ចាក់ សម្លាប់​ខ្លួនឯង មិនបាន​សម្រេច លោត​ទម្លាក់​ពីលើផ្ទះ សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ហើយ​កំពុង​សាកសួរ បំភ្លឺ​ពី​ពលរដ្ឋ​ជិតខាង ៕ ដោយ​៖​កូ​ឡាប​