Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបថត​ដ៏​កម្រ របស់​ម្ចាស់​ក្សត្រី Elizabeth II កាល​ក្នុង​វ័យ​ជា​យុវ​វ័យ ដែល​ជា​ស្រ្តី​មាន​ឥទ្ធិពល​អំណាច​បំផុត ស្ទើរ​មួយ​សតវត្ស

spot_img

ម្ចាស់ក្សត្រី Elizabeth II គឺជាស្ត្រីដែលមានអំណាចបំផុតនៅលើពិភពលោក។ ព្រះអង្គមិនត្រឹមតែមានភាពល្បីល្បាញដោយសារតែទេពកោសល្យ និងឥទ្ធិពលអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមហាជនកោតសរសើរជាមួយនឹងសម្រស់ និងនិស្ស័យរបស់ទ្រង់ជាខ្លាំងផងដែរ។

ម្ចាស់ក្សត្រី Elizabeth II ប្រសូតនៅឆ្នាំ ១៩២៦ នៅ Mayfair ទីក្រុងឡុងដ៍ និងជាបុត្រីទីមួយរបស់សេ្តច George VI និងមហាក្សត្រយានី Elizabeth។

ព្រះបិតារបស់ទ្រង់ ត្រូវបានឡើងសោយរាជ្យនៅឆ្នាំ ១៩៣៦ បន្ទាប់ពីឪពុកមារបស់ទ្រង់ស្តេច Edward VIII ដែលបានដាក់រាជ្យ និងធ្វើឱ្យព្រះនាង Elizabeth II ជាអ្នកស្នងរាជ្យបន្តពីជោគវាសនានៃគ្រួសាររាជវង្ស។

នៅឆ្នាំ ១៩៥២ ព្រះនាង Elizabeth II បានឡើងគ្រងរាជ្យ នៅក្នុងព្រះជន្ម ២៦​ វស្សា បន្ទាប់ពីការយាងចូលទិវង្គតរបស់ព្រះបិតា។ ម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស Elizabeth II បានបង្កើតកំណត់ត្រាជាស្តេចដែលសោយរាជ្យយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។

ក្នុងរជ្ជកាល ៧០ ឆ្នាំ របស់ព្រះអង្គ មហាក្សត្រិយានី Elizabeth II បានជួបប្រទះនូវភាពចលាចលក្នុងប្រវត្តិសាស្ត្រ និងសម័យកាលរាប់មិនអស់។ ព្រះអង្ក​បានក្លាយជា​ឥស្សរជនរាជវង្សដ៏មានឥទ្ធិពល និងល្បីល្បាញបំផុតក្នុងពិភពលោក។ ព្រះមហាក្សត្រិយានី បានក្លាយជានិមិត្តរូប និងមោទនភាពរបស់ប្រជាជនអង់គ្លេស។

តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងឱកាសខួបលើកទី៧០ នៃរជ្ជកាលរបស់ម្ចាស់ក្សត្រី Elizabeth II រូបភាពរបស់ព្រះមហាក្សត្រិយានី រាប់ទាំងវ័យកុមារ និងពេញវ័យ ត្រូវបានបង្ហាញ ដែលធ្វើឲ្យមហាជនឃើញហើយថា បានសរសើរថា ព្រះមហាក្សត្រិយានីនៃប្រទេសអង់គ្លេសមិនត្រឹមតែជាស្តេចដ៏មានអំណាចប៉ុណ្ណោះទេ តែថែមទាំងជាស្ត្រីដែលមានសម្រស់ស្រស់ស្អាតទៀតផង។

ចាប់ពីអាយុ ៦ ឆ្នាំ ព្រះនាង Elizabeth បានទទួលការអប់រំបែបប្រពៃណី ហើយមានអំណោយទានជាពិសេសក្នុងប្រវត្តិសាស្ត្រ គឺសិល្បៈតន្ត្រី។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្លូវការ ព្រះនាង Elizabeth ចេះភាសាជាច្រើនដូចជា បារាំង អាឡឺម៉ង់ អេស្បាញ… និងទទួលបានសញ្ញាបត្រទ្វេរដង ពីសាកលវិទ្យាល័យចំនួនបួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×