ភ្នំពេញ ៖ បុរសវ័យកណ្តាលម្នាក់បានដាច់ខ្យល់ស្លាប់ ពេលកំពុងបើករថយន្ត កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩៥៨ ស្ថិតក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានអាយុប្រមាណ៤០ឆ្នាំ ហើយករណីស្លាប់នេះ សង្ស័យខ្យល់គ លើសឈាម គាំងបេះដូង ខណៈដែលជនរងគ្រោះបើករថយន្ត តាមផ្លូវ រួចឈប់ក៏ដេកស្លាប់លើដៃចង្កូតរថយន្តតែម្តង។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ 2AS-2766។ ជនរងគ្រោះនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ហើយពេល នេះកម្លាំងសមត្ថកិច្ច បានទាក់ទង ដើម្បីឲ្យសាច់ញាតិមកទទួលយកសព ៕ ដោយ៖បញ្ញាស័ក្តិ