Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតក​ម្មលើបុរស​ម្នាក់​នៅ​ភ្នំ​ខ្លា​កូន ជា​អំពើ​ប្លន់​យក​ទ្រព្យ​, ​ជនរងគ្រោះ​ស្រឡាញ់​ភេទ​ដូចគ្នា​

spot_img

​បន្ទាយមានជ័យ : សមត្ថកិច្ច​ទើប​រកឃើញ​តម្រុយ ហើយ​អះអាង​ផ្ទុយ​ពី​ម្សិលមិញ​ថា ករណី​ឃាតកម្ម​បុរស​កម្លោះ​ចាស់​ម្នាក់​នៅ​ជើងភ្នំ​ខ្លា​កូន ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​(​ម៉ូតូ​និង​ទូរស័ព្ទដៃ​) ពុំមែន​ជា​ករណី​រំលោភ​សម្លាប់​ទេ​។​ ​ជនរងគ្រោះ​ស្រឡាញ់​ភេទ​ដូចគ្នា មិន​ស្រឡាញ់​ស្រី​ទេ​។​នេះ​បើ​តាម​រីឯ ជាងកាត់សក់​ធ្លាប់​រួម​អាជីព​ជាមួយ​នៅ​ប្លុក​អក្សរ​អ៊ុយ បាន​ប្រាប់​CEN ។​

ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរពាល​ខេត្ត​បន្ទាយមានជ័យ​អោយ​ដឹង​ថ្ងៃទី​២៩​ខែ​ឧសភា​ថា​: កំលាំង​ជំនាញ​ព្រហ្មទ័ណ្ឌ នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង សិរីសោភ័ណ ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ស្លាកស្នាម​សាកសព ហើយ​សន្និដ្ខានបាន​ថា​ករណី​នេះ​គឺជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​(​សំលាប់​យក​ទ្រព្យ​)​។​

ក្នុងនោះ បើ​តាម​ម្តាយ​ជនរងគ្រោះ​និយាយ​ថា :​សំភារៈ​ជនរងគ្រោះ ដែល​បាត់បង់​មានៈ ១_​ម៉ូតូ​០១​គ្រឿង ម៉ាក C១២៥​សេរី ឆ្នាំ​២០០៤​ពណ៏​ខ្មៅ​ស្លាក​លេខ​មិនចាំ ។​២_​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​សាំ​ស៊ុង លេខ​០៩៦៨៤៧៦៩៩៧ ។​

សូម​រំលឹក​ថា សាកសព​ឈ្មោះ​ភឿន ស៊ី​មឿន ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុុង​សិរីលោភ័ណ ត្រូវ​កម្មករសំណង់​នៅ​វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន​ដែល​ឡើង​ភ្នំ​រក​បេះ​បន្លែ​ព្រៃ​ដើម​ក្រចកអណ្តើក បាន​ប្រទះឃើញ​សព​ផ្ងា​ពោះ​អាក្រាត​ខោ មាន​អាវយឺត​នៅ​ជើងភ្នំ​ខ្លា​កូន ខាងក្រោយ​វិទ្យាល័យ​នេះ នា​ភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០១៨ ។​

លោក ប៊ុន តុល នគរបាល​ព្រហ្មទ័ណ្ឌ​ក្រុង​សិរីសោភ័ណ​អោយដឹងថា​យោងការ​ធ្វើ​កោសល្យវិច្ច័យ សព​បាន​រងរបួស​បែ​ក​ក្បាល​ពីក្រោយ ៤​សម ដាច់​ចង្ការ​៥​សម សៀតផ្កា​ឆ្វេង ស្នាម​ដាច់​៣​សម បបូរមាត់​លើ​ដាច់​៣​សម​។​ហើយ​អាច​ស្លាប់​ពី​៥​ទៅ​៧​ថ្ងៃ​មក​ហើយ។​
​សព​មាន​ឈ្មោះ ភឿន ស៊ី​មឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​គណនី​ហ្វេ​សប៊ុក ឈ្មោះ កូវី​ត ។​

ពីដំបូងៗ អ្នកស្រុក​និង​សមត្ថកិច្ច​បង្ហើប​ថា ករណី​ឃាតក​នេះ​ថា​. អាច​ជនរ​រងគ្រោះ​នាំ​នារី​ណា​ទៅ​រំលោភ ហើយ​ត្រូវ​នាង​នាង​ឬ​មិត្ត​ប្រុស​នាង​ព្រួត​សម្លាប់​។ ឬក៏​ត្រូវ​ស្ត្រី​ណា​ចាប់​រំលោភ ហើយ​សម្លាប់​។​

ប៉ុន្តែ​ជាងកាត់សក់​ជាមួយ​នៅ​ប្លុក​អក្សរ​អ៊ុយ (U) និយាយប្រាប់​CEN​នា​ថ្ងៃ​ទី​២៩​ឧសភា​ថា ជនរងគ្រោះ​កាលពី​នៅរស់ ធ្វើការ​ជា​ជាងកាត់សក់ និង​របរ​មិន​ឆ្ពោះ​ត្រង់ណា​១​ចំនួន​ទៀត ។ ជនរងគ្រោះ​ក៏​ចូលចិត្ត​ដើរលេង​និង​ផឹក​ស៊ីជាមួយ​មិត្តភក្តិ​ប្រុសៗ ហើយ​ខ្លះ​ថា​គេ​ស្រឡាញ់​ភេទ​ប្រុស​ដូចគ្នា​ផងដែរ ៕ ដោយ ៖​ បន្ទាយ​

spot_img
×