វេជ្ជបណ្ឌិតចាប់ទាញអន្ទង់ប្រវែងជិតកន្លះម៉ែត្រចេញពីពោះអ្នកជំងឺតាម Daily Star បុរសអាយុ ៤៩ឆ្នាំ បានប្រថុយគ្រោះថ្នាក់ ព្រោះតែទល់លាមកយូរពេក ហើយជឿគេប្រាប់ថា ឲ្យយកអន្ទង់ញាត់ចូលនោះនឹងបាត់ហើយ ។ ទង្វើល្ងង់ខ្លៅបែបនេះ បណ្តាលឲ្យគាត់ឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន អន្ទង់រមួលមិនឈប់នៅក្នុងពោះ ធ្វើឲ្យពោះរបស់គាត់ឡើងប៉ោងធំ មើលពីក្រៅប្រៀបដូចជាមានគភ៌សាច់ញាតិបាននាំបុរសត្រកូល លីវ ទៅកាន់មន្ទីរពេទ្យ ហើយនៅទីនោះវេជ្ជបណ្ឌិតធ្វើការវះកាត់ជាបន្ទាន់ ។
បណ្តាវេជ្ជបណ្ឌិតនៅទីក្រុង ក្វាងចូវ ពិតជាស្មានមិនដល់ថា របស់ដែលគេចាប់កៀបចេញបានពីក្នុងពោះអ្នកជំងឺគឺអន្ទង់ប្រវែងដល់ទៅ ៥០សង់ទីម៉ែត្រ ។
បុរសល្ងង់ខ្លៅនេះបានញាត់អន្ទង់ចូលដោយខ្លួនឯង បំណងព្យាបាលជំងឺទល់លាមក នៅអំឡុងពេលវះកាត់ក្រុមវេជ្ជបណ្ឌិតពិនិត្យឃើញថា អន្ទង់នេះបានបំផ្លាញប្រព័ន្ធពោះវៀន ធ្វើឲ្យវាក្លាយជា “ប្រទាក់ជាប់គ្នាដូចខ្សែមួយដុំនៅក្នុងពោះរបស់បុរសនោះ ហើយប្រសិនបើមកពេទ្យយឺតបន្តិចនោះប្រាកដជាស្លាប់ ពេលវេជ្ជបញ្ជិសួរគាត់ថា ហេតុអ្វីបានជាយកអន្ទង់ញាត់ចូលក្នុងរន្ធគូទបែបនេះ បុរសនោះឆ្លើយទាំងអៀនខ្មាសថា មានគេប្រាប់ថាអន្ទង់អាចព្យាបាលជំងឺទល់លាមករបស់គាត់ ។ វាក៏ជាចម្លើយមួយកាន់តែធ្វើឲ្យក្រុមគ្រូពេទ្យស្រឡាំងកាំងលើសដើម ៕ លីសា