Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុសឯកកម្ពុជា ម្នាក់ទៀតដណ្តើមបានជ័យលាភីMan of the Globe international 2022

spot_img

ភ្នំពេញ ៖ ជាភាពរំជើបរំជួលមួយទៀត សម្រាប់ប្រទេសកម្ពុជា ទទួលបានភាពគាប់ប្រសើរ នៅពេលដែលបានឈ្នះការប្រកួតដ៏ធំមួយ។ ជាក់ស្តែង យើងទើបរកឃើញម្ចាស់ជ័យលាភីជាបុរសឯក មកពីកម្ពុជា ហើយក៏មិននឹកស្មានថា តំណាងជាតិយើងអាចធ្វើបានល្អ រហូតទទួលបានចំណាត់ថ្នាក់ព្រមទាំងអាចឆក់ចិត្តគណៈកម្មាការ រហូតពេញចិត្តផ្តល់ពិន្ទុលើសគេ។

បើមើលទៅលើ ស្រីស្អាត សារី ស្រីពេជ្រ បានអររំភើបជាទីបំផុតឃើញក្រុមការងារដែលមានចិត្តតស៊ូហើយ ឈ្នះបានពានដូចនាងលើឆាកអន្តរជាតិ។ ស្រីពេជ្រ ចាត់ទុកថា លោក kelvan foxដែលបានឈ្នះក្នុងកម្មវិធីប្រកួត MAN of the GLOBE International Pageant នៅឯប្រទេស Malaysiaជាការនាំកិត្តិយសដល់កម្ពុជា។

សារី ស្រីពេជ្របានសរសេរថា «ធ្លាប់តែដឹកដៃឡើងឆាកធ្វើ Emcee ជាមួយគ្នាឥឡូវយកម្កុដមកវិញដូចគ្នាបង Kelvan Fox មកវិញយើងធ្វើការងារយើងបន្តបងលើកនេះមេអត់យំអោយអ្នកណាឃើញទេ គាត់សុខចិត្តលួចយំក្នុងឡាន គាត់ខ្លាចកូនចៅបង្អាប់ពួកយើងធ្វើបានហើយ Cambodia can do it »។

ក្នុងឆ្នាំនេះក្រុមហ៊ុន CIM អាចនិយាយបានថាឡើងកូដខ្លាំងណាស់ ព្រោះគ្រប់បេក្ខភាពដែលបញ្ជូនទៅប្រកួតក្រៅប្រទេសប្រហែលជាជិត ១០ នាក់ មកវិញគឺសុទ្ធសឹងតែបានពានរង្វាន់ , Top , ហើយនឹងម្កុដមកជាច្រើន។ជាក់ស្ដែងបេក្ខភាពកម្ពុជាយើងម្នាក់ទៀតហើយដែលបាន Winner នៅឯប្រទេស Malaysiaដូច្នេះឆ្នាំនេះយើងមាន Winner 2 នាក់ហើយគឺMiss Petite Global 2022 Man of the Globe international 2022។

លោកម៉ែន និមលរត្ន័ ជាប្រធានគ្រប់ ផ្នែកក្រុមបុរសឯក នារីឯងនៃក្រុមCIMលោកពិតជារីករាយ ដែលបានមើលឃើញ ថាវិស័យប្រឡងសម្រស់ មួយរយៈនេះយុវវ័យយើងទាំង ប្រុសទាំងស្រី ទទួលបានលទ្ឋផលល្អ។ នេះបញ្ជាក់ថាកូនខ្មែរយើង ក្រៅពីស្អាត សង្ហាក៍មានចំណេះដឹងនិងភាពក្លាហាន ខុសឆ្ងាយពីពេលមុនៗ។ អ្វីដែលមិនភ្លេចគឺការគាំទ្រពីមហាជន ដែលមិនត្រឹមតាមដាន នោះទេ ថែមទាំងបានជួយរិះគន់ស្ថាបនាទើបយើងមានឱកាសដល់ពេលនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×