Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺក្បាល​ខ្ញាក! ធ្លាប់តែ​ឮ តែ​មិនធ្លាប់​បាន​ឃើញ សាក​សព​អ្នក​ទន្លេ គេ​យក​ទៅ​ដាក់​បែប​នេះ ពេល​ចូល​ដល់ ស្រាប់តែ…

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល សម្រាប់មនុសជាច្រើន ដែលពុំធ្លាប់សូម្បីតែឮ ព្រោះថា សាកសពជាទូទៅ ត្រូវបានបូជា ឬ បញ្ចុះនៅនឹងដីផ្ទាល់ ប៉ុន្តែ សម្រាប់សាកសព អ្នករស់នៅលើដងទន្លេសាប នាប៉ែកទឹកដីបាត់ដំបង និងសៀបរាប គឺត្រូវបានយកទៅទុកដាក់នៅលើដើមឈើ ដែលឃើញហើយ ពិតជាគួរឲ្យព្រឺឆ្អឹងខ្នងខ្ញាកតែម្តង។

តាមរយៈវីដេអូ បានបង្ហាញឲ្យមឈូសសាកសព ត្រូវបានដាក់គងនៅចន្លោះបង្គងមែក នៃដើមឈើធំៗមួយកន្លែង នៅក្នុងបឹងទន្លេសាប ដែលព័ទ្ធជុំវិញទៅដោយទឹក។ នេះបើតាមបុរសម្នាក់ ដែលចង់ដឹងចង់ឃើញ បានប្រាប់មូលហេតុឲ្យដឹងថា អ្នករស់នៅលើដងទន្លេសាប គឺនៅពេលមានសាច់ញាតិស្លាប់ គេនឹងយកសាកសពទៅតម្កល់លើដើមឈើ ព្រោះមិនអាចកប់ ឬបញ្ចុះ នៅក្នុងទឹកបាន ហើយនេះគឺជាទំនៀមទម្លាប់របស់ពួកគេនៅទីនោះ។

តែអ្វីដែលគួរឲ្យព្រឺក្បាលខ្លាំងនោះ គឺបើតាមអ្នកនេសាទ បានប្រាប់ឲ្យដឹងថា កម្រមានអ្នកមកកាន់ទីនេះម្នាក់ឯងណាស់ ព្រោះខ្លាចខ្មោចលង ជាពិសេសពេលយប់លងសាហាវតែម្តង។ ជាក់ស្តែង បុរសដែលចូលទៅមើលផ្ទាល់ភ្នែក ក៏បានប្រាប់ទាំងស្រៀវឆ្អឹងខ្នងថា ពេលគាត់ក្រឡេកទៅកាន់មឈូស ស្រាប់តែមើលឃើញពស់ស្រស់ៗ ប៉ុន្តែ អ្នកចាវទូកអត់ឃើញទេ និងអ្នកខ្លះទៀតក៏ថា មើលឃើញសត្វស្វា ប៉ុន្តែ ឲ្យឃើញតែម្នាក់ៗឯងប៉ុណ្ណោះ។

តែទោះជាយ៉ាងណា គេក៏មិនដឹងថា មឈូសសាកសពទាំងនោះ ត្រូវបានដាក់តម្កល់ទុកនៅទីនោះ រយៈពេលប៉ុន្មានឆ្នាំនោះទេ ខណៈមឈូសខ្លះបានរបើក ពុកផុយទៅហើយ។ ប៉ុន្តែ អ្នកលេងហ្វេសប៊ុកម្នាក់ បានប្រាប់ទាក់ទងរឿងតម្កល់សាកសពដ៏ចម្លែកនេះឲ្យដឹងថា «នៅក្នុងឃុំប្រសាទ ស្រុកស្អាងជាប់នឹងស្រុកកោះធំ និងស្រុកលើកដែកខេត្តកណ្ដាល ក៏តម្កល់សពក្នុងមឈូសដាក់លើចុងឈើអីចឹងដែរ (ខ្សែចិន) គេច្រើនតម្កល់នៅខាងក្រោមខ្សែទឹកហូរ ហើយចុងភូមិ គេតម្កល់តែរដូវទឹកឡើង(វស្សា)លុះដល់រដូវប្រាំង ទឹកគោកគេធ្វើពិធីទំលាក់សពយកមកបញ្ចុះ (ក្នុងឆ្នាំ1980ជាង) តែមកដល់ឥឡូវ មិនដឹងជាគេនៅបន្តប្រកាន់នូវទំលាប់នេះដែរឬអត់នោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×