ភ្នំពេញ ៖ ផ្ទុះពេញហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីតារាសម្តែងលោក រតនះ ពិសិដ្ឋ ត្រូវបាននារីម្នាក់ចោទប្រកាន់ថា លោកបានបោកប្រាស់លុយរាប់ម៉ឺនដុល្លារ និងថែមធ្លាប់មានកូនជាមួយគ្នាថែមទៀតផង។
រឿងរ៉ាវបានផ្ទុះឡើង ក្រោយគណនេយ្យហ្វេសប៊ុកនារីម្នាក់ដែលដាក់ឈ្មោះថា Davy Rose បានបង្ហោះសំណេរជាបន្តបន្ទាប់ដោយបានចោទប្រកាន់តារារូបនេះជាមនុស្សបោកប្រាស់ខ្លួន។
នារីខាងលើនេះបានបង្ហោះជាសំណេរតាមរយៈគណនេយ្យហ្វេសប៊ុកខ្លួនថា រតនះពិសិដ្ឋ បានបោកប្រាស់លុយខ្ញុំអស់ជាង ១០ ម៉ឺនដុល្លារអូស្ត្រាលី នឹងផុសប្រមាថមើលងាយខ្ញុំប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារខ្ញុំវាបោកប្រាស់លុយខ្ញុំដែលជួយទៅអ្នកអត់អ្នកក្រអ្នកពិការអ្នកលំបាកអ្នកវេទនាអ្នក អ្នកមានជំងឺមហារីកអ្នកដែលកំពុងមានជំងឺឈឺធ្ងន់និងមិនយកជួយអ្នកមានការលំបាកពេលទឹកជំនន់។
ក៏វាមិនបានយកលុយខ្ញុំទៅជួយពួកគាត់ទាំងអស់គ្នាដែលកំពុងពិបាក វាស៊ីដាច់លុយខ្ញុំបោកប្រាស់លុយខ្ញុំច្រើនណាស់អ្នកឯងបោកប្រាស់លុយខ្ញុំច្រើនណាស់បាបកម្មមិនចាំជាតិក្រោយទេជាតិនិងឯងអ្នកឯងនឹងទទួលកម្មពារ រតនះ ពិសិដ្ឋ rathanak viseth ដែលឯងបានសាងមកលើខ្ញុំ អ្នកឯងបោកទំនុកចិត្តនិងបោកប្រាស់លុយខ្ញុំច្រើនណាស់ អ្នកឯងគ្មានថ្ងៃនៅបានសុខស្រួលទេ កម្មពៀរនិងផ្ដន្ទាទោសអ្នកឯង អ្នកឯងបោកខ្ញុំទាំងលុយនៅថ្ងៃណាមួយ អ្នកឯងនឹងរលាយអស់គ្មានសល់ទ្រព្យសម្បត្តិអី។

យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះតារាសម្តែងលោក រតនះ ពិសិដ្ឋ បានលើកឡើងថា រឿងនេះមិនពិតឡើយដោយសារលោកមិនដែលបោកប្រាស់អ្មកណាម្នាក់ ឬក៏ធ្លាប់មានកូនដូចការចោទប្រកាន់ពីនារីខាងលើនេះឡើយ។
យ៉ាងណាតារារូបនេះទទួលស្គាល់ថា លោកពិតជាមានទំនាក់ទំនងជាមួយនារីខាងលើនេះមែនគឺតាមរយៈការឆាតតាមហ្វេសប៊ុក ដោយសារនារីខាងលើជាអាណិកជនរស់នៅប្រទេសអូស្ត្រាលី។
លោកបញ្ជាក់ថា រយៈពេលជាង២ឆ្នាំនៃការស្គាល់គ្នាលោកត្រូវបាននារីខាងលើ តែងតែផ្តល់លុយអោយលោកចាយវាយជាបន្តបន្ទាប់ ខណៈពេលការអោយលុយនោះលោកមិនបានទាមទារឡើយ ពោលគឺជាការស្ម័គ្រចិត្តប៉ុណ្ណោះ។
លោកថា លោកមិនបានសុំអោយនាងផ្តល់លុយឡើយ ប៉ុន្តែដោយសារការស្រឡាញ់នាងតែងតែផ្តល់លុយអោយលោកចាយជាបន្តបន្ទាប់ ស្របពេលរដូវកាលកូវីដលោកក៏រកអ្វីមិនបានផងនោះ។

យ៉ាងណា បើតាមលោក រតនះ ពិសិដ្ឋ ក្រោយពេលដឹងថា នារីខាងលើមានកូន និងប្តីរួចហើយនោះលោកក៏បានផ្តាច់ទំនាក់ទំនងនេះវិញ ព្រោះមិនចង់មានរឿងវែងឆ្ងាយឡើយ។
លោកបញ្ជាក់ថា តាមតាំងពីលោកបានផ្តាច់ទំនាក់ទំនងនោះមកនារីខាងលើតែងតែបង្ហោះនិយាយរឿងមិនល្អមកលើរូបលោកជាបន្តបន្ទាប់ រហូតចោទលោកជំពាក់លុយ និងមានកូនជាមួយគ្នាថែមទៀតផង។
ចំណុចនេះលោកលោកបានស្នើដល់មហាជនកុំមានការភាន់ច្រឡំ ត្បិតលោកមិនបានបោកប្រាស់លុយអ្នកណាម្នាក់ឡើយ ហើយរិតតែមិនអាចទៅមានកូនជាមួយនារីខាងលើនេះឡើយ ព្រោះរយៈពេលកន្លងមកលោកបានត្រឹមជួបមុចគ្នាតាមរយៈឆាតជាវីដេអូប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ ៖ សំណាងSV




