ដោយពិនិត្យឃើញពស់មួយក្បាលរៀបងាប់នៅក្បែរផ្ទះរបស់ខ្លួនលោក Yu Feng អ្នកស្រុក Liaoning ប្រទេសចិន បានយកវាមកថែទាំ ហើយយកឱសថបុរាណមកព្យាបាលទាល់តែជា ក្រោយពេលពស់នេះជាសះស្បើយ Yu Feng សម្រេចព្រលែងវាទៅព្រៃធម្មជាតិក្បែរផ្ទះរបស់លោក ចម្ងាយប្រហែលជិត ២គីឡូម៉ែត្រ ប៉ុន្តែថ្ងៃបន្ទាប់មកស្រាប់តែឃើញវាលូតមកផ្ទះវិញ ។
ក្រោយមកលោក Yu Feng បានយកវាទៅព្រលែងពីរលើកទៀតនៅកំពូលភ្នំ ប៉ុន្តែលើកណាក៏ដូចជាលើកណាវាតែងត្រឡប់មកផ្ទះវិញដដែល ក្រោយមកលោកក៏ចាប់វាទុកចិញ្ចឹមហើយដាក់ឈ្មោះថា Long Long ។ នៅយប់មួយគាត់កំពុងដេកលក់ មានអារម្មណ៍ថាត្រជាក់ៗនៅលើមុខ ដឹងខ្លួនឡើងស្រាប់តែពស់នេះលូនពីលើមុខរបស់គាត់ គាត់គិតថាដេកបន្ត ប៉ុន្តែពស់នេះវាខាំទាញខោអាវរបស់គាត់ ហើយបោកកន្ទុយទៅលើគ្រែ បន្ទាប់មកវាលូនទៅលើគ្រែរបស់ម្តាយគាត់ មានកាយវិការស្រដៀងគ្នានេះ ពេលនោះឯងលោកស្វាងស្មារតីទទួលអារម្មណ៍ឆ្ងៀម ហើយក៏ស្ទុះទៅមើល ពូករបស់ម្តាយគាត់កំពុងឆេះ ។ ប្រសិនបើពស់នេះមិនបានផ្តល់ព័ត៌មានទេ ផ្ទះរបស់លោក និងម្តាយរបស់លោកប្រាកដជាបាត់បង់ទាំងអស់ ៕ ចន្ទ្រា