កាលពីយប់មិញនេះ ក្មួយស្រីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើពិធីខួបកំណើតជាលក្ខណៈគ្រួសារនៅលើវីឡាដ៏ស្កឹមស្កៃមួយ ។ នៅក្នុងឱកាសនោះដែរ តារាចម្រៀង ខេមរៈ សិរីមន្ត ថ្វីបើមានការមរមាញឹកខ្លាំងជាមួយការងារ ក៏លោកនៅតែឆ្លៀតមកចូលរួមផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ពីបានបង្ហាញមុខភរិយាជាសាធារណៈរួចមក លោកខេមរៈ សិរីមន្ត ក៏តែងតែបង្ហោះសារជាបន្តបន្ទាប់បង្ហាញពីជីវិតដ៏មានសុភមង្គលជាមួយក្រុមគ្រួសារ ជាក់ស្ដែងដូចជាកាលពីយបើមិញនេះជាដើម គេសង្កេតឃើញថា លោកបានបង្ហាញទឹកមុខញញឹមញញែមសប្បាយរីករាយយ៉ាងខ្លាំង ក្នុងពិធីខួបកំណើតរបស់ក្មួយស្រី ៕ សាវុធ