Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើមាន​ប៉ុន្មាន​នាក់ ប្តី​បែបនេះ! ស្រ្តី​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ទៅ​មន្ទីរពេទ្យ ស្រាប់​តែ​រក​ឃើញ​ថា ប្តី​របស់​ខ្លួន លួច​ធ្វើ​ទង្វើ​ដ៏​អាក្រក់​មួ​យ​នេះ…

រឿងរ៉ាវដ៏ស្លុតចិត្តរបស់ស្ត្រីម្នាក់នៅក្នុងប្រទេសឥណ្ឌា នាពេលថ្មីៗនេះ បានធ្វើឱ្យសហគមន៍អនឡាញមានអារម្មណ៍អាណិតនាង និងខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើអត់សតិរបស់ប្តីនាង ដែលមិននឹកស្មានដល់ថា ហ៊ានធ្វើរឿងដ៏អាក្រក់បំផុតមួយនេះ មកលើរូបនាងជាប្រពន្ធសោះឡើយ។

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Times of India បានឲ្យដឹងថា មិនបានប៉ុន្មានថ្ងៃមុននេះ ស្រ្តីឈ្មោះ Ranjita Kundu អាយុ ៣១ ឆ្នាំ បានវទៅកាន់មន្ទីរពេទ្យដោយសារតែមានអាការៈឈឺចុកពោះធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនាងមកដល់មន្ទីរពេទ្យ អ្នកស្រី Ranjita Kundu ស្ទើរធ្លាក់ថ្លើមក្ឌុកតែម្តង នៅពេលដែលគ្រូពេទ្យបានប្រាប់នាងថា បញ្ហានេះកើតឡើង គឺដោយសារក្រលៀនមួយរបស់នាង បានបាត់។

ក្រោយមក អ្នកស្រី Ranjita Kundu បានស៊ើបអង្កេតរឿងនេះ ហើយបានរកឃើញការពិតដ៏គួរឱ្យស្លុតចិត្ត គឺថា វាជាទង្វើដ៏អាក្រក់ប្តីរបស់នាង ដែលបានលក់ក្រលៀនរបស់នាង កាលពី ៤ ឆ្នាំមុន។

របាយការណ៍​បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ អ្នកស្រី Ranjita ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា​មានគ្រួសក្នុងតម្រងនោម និងត្រូវការវះកាត់បន្ទាន់។ បន្ទាប់មក ប្តីរបស់ Ranjta បាននាំនាងទៅមន្ទីរពេទ្យឯកជន ដើម្បីវះកាត់គ្រួសក្នុងតម្រងនោម។ ទោះជាយ៉ាងណាក៏ដោយ នៅទីនោះ បុរសជាប្តីដែលវង្វេងស្មារតី បានសម្រេចចិត្តលក់ក្រលៀនរបស់ប្រពន្ធខ្លួន ទៅឱ្យអ្នកជំងឺម្នាក់ទៀតនៅមន្ទីរពេទ្យដូចគ្នា ទាំងដែលប្រពន្ធពុំដឹងខ្លួន។

អ្នកស្រី Ranjita បាននិយាយថា​៖ «​ពេលនោះ​ ខ្ញុំស្ថិតនៅ​ក្រោមការប្រើ​ថ្នាំសណ្តំ​ហើយមិនបានដឹងច្បាស់​ពីឧបទ្ទវហេតុនេះនោះ​ទេ»។

ក្រោយធ្វើរឿងនេះរួច ប្តីរបស់ Ranjita បានយកលុយទាំងអស់ពីការលក់ក្រលៀនរបស់ប្រពន្ធ ហើយចែកពាក់កណ្តាលជាមួយបងស្រីរបស់គាត់ឈ្មោះ Sima Nandi ។

រឿងរ៉ាវដ៏ខ្លោចចិត្តនេះមិនបានបញ្ឈប់ត្រឹមនេះឡើយ។ កាលពី៨ខែមុន ប្តីរបស់នាងបានទៅធ្វើការនៅ Andhra Pradesh ហើយ Ranjita ក៏ដឹងថា គាត់បានរៀបការជាមួយនារីផ្សេង តាំងពីពេលនោះមក។

ស្ត្រីដ៏កំសត់រូបនេះ បានឲ្យដឹងថា​៖ «​ប្អូនស្រីគាត់​គាំទ្រការសម្រេចចិត្ត របស់បងដែលបានធ្វើបែបនេះ។ គាត់បានបោះ​បង់កូនរបស់ខ្ញុំ ហើយឥឡូវនេះ ខ្ញុំចង់បានយុត្តិធម៌​សម្រាប់ខ្លួនខ្ញុំ សូមជួយចែករំលែកផង!»។

ជាមួយគ្នានេះ អធិការប៉ូលិសដែលទទួលបន្ទុកលើករណីនេះ បាននិយាយថា ពួកគេបានទទួលរបាយការណ៍ហើយ និងកំពុងអនុវត្តការងារស៊ើបអង្កេតចាំបាច់ ដើម្បីដោះស្រាយ និងក៏ដូចជួយផ្តល់យុត្តិធម៌ជូនដល់ស្រ្តីរងគ្រោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×