Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​រាង! បំពាក់​ភ្លើង​ហ្វា បាញ់​ក្រោយ ចាំង​សឹង​ខ្វា..ក់​ភ្នែក មានអី ស្រាប់​តែ​បុរស​ម្នាក់ សម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​នេះ លទ្ធផល​ឃើញថា…

ករណីឡានបំពាក់ភ្លើងហ្វា បាញ់ក្រោយ ដែលបណ្តាលឲ្យចាំងសឹងខ្វាក់ភ្នែក អ្នកបើកពីខាងក្រោយ គឺនៅតែកើតមាននៅលើដងផ្លូវដដែល ជាពិសេសឡានកុងតឺន័រ ឬ ឡានក្រឡុកសុីម៉ង់ត៍ ជាដើម បើទោះជាមានការរអ៊ូរទាំ ពីប្រជាពលរដ្ឋ ឲ្យសមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរ មានវិធានការណ៍ទៅលើពួកក្រុមលេងភ្លើងហ្វាពីក្រោយទាំងនោះយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះផងដែរ មហាជនក៏បានចោទជាសំនួរសួរថា តើរថយន្តបំពាក់ភ្លើងហ្វា បាញ់ពីក្រោយទាំងអស់នោះ ធ្វើត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ឬយ៉ាងណា បានជាពុំឃើញត្រូវបានប៉ូលិស ធ្វើការឃាត់យកដុះក្អែលអុីចឹង បើទោះជាវីដេអូជាក់ស្តែង ត្រូវបានគេបង្ហោះផ្អើលពាសពេញបណ្តាញសង្គម។

តែទោះជាយ៉ាងណា វីដេអូថ្មីមួយ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល​និងគាំទ្រពេញទំហឹងតែម្តង នៅពេលបានឃើញបុរសម្នាក់ដែលបានគុំទុកជាយូរ បានចុះពីរថយន្តរបស់ខ្លួន យកកំប៉ុងថ្នាំក្រហម ទៅបាញ់ពីលើចង្កៀងភ្លើងហ្វាឡានកុងតឺន័រមួយគ្រឿង ហើយជាលទ្ធផល ឃើញថាពិតជាមានប្រសិទ្ធភាព លែងចាំងទៀតឡើយ។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានគាំទ្រគំនិតប្រឆាំងទៅនឹងភ្លើងហ្វាមួយនេះថា៖ «ដាក់ទៅពូ! ចង់ធ្វើចឹងដែរ ពីព្រោះអ្នកមានឡានមួយចំនួនជិះមិនសូវប្រើខួលទេ, ចេះរកនឹកឃេីញមែន បាញ់ចឹងអោយពួកហ្នឹងរៀង,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×