Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ហើយ​ទឹកចិត្ត​ម្តាយ ចំពោះ​កូន! ស្រ្តី​ឥណ្ឌា​ម្នាក់ ប្តូរ​អាយុ.ជី.វិត​ជាមួយ​ខ្លា១ក្បាល ដោយ​ប្រើ​ដៃទទេ ដើម្បី​សង្គ្រោះ​កូនតូច បណ្តាល​ឲ្យ​រង.របួ.ស​ធ្ងន់ធ្ងរ…

សេចក្តីស្រឡាញ់របស់ម្តាយចំពោះកូន គឺមិនដូចអ្វីផ្សេងឡើយ។ ជាក់ស្តែង ស្ត្រីអាយុ ២៥ ឆ្នាំ ម្នាក់ មកពីប្រទេសឥណ្ឌា ត្រូវបានគេសរសើរថាជាវីរៈនារី បន្ទាប់ពីនាងត្រូវបានគេរាយការណ៍ថា បានប្រយុទ្ធជាមួយខ្លាដោយដៃរបស់នាងផ្ទាល់ ដើម្បីជួយសង្រ្គោះកូនប្រុសដែលទើបចេះដើរតេះតះ។

ថ្មីៗនេះ ស្រ្តីជនជាតិឥណ្ឌាម្នាក់ នាង Archana Choudhary ស្ត្រីវ័យក្មេងមកពីជនបទ Madhya Pradesh បានបង្ហាញពីខណៈពេលដែលនាងបានប្រថុយជីវិតខ្លួនឯង ដើម្បីជួយសង្រ្គោះកូនប្រុសអាយុជាង១ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា ម្តាយនិងកូនទាំងពីរ កំពុងដើរកាត់វាលស្រែមួយនៅជាយតំបន់ព្រៃសត្វខ្លា Bandhavgarh កាលពីថ្ងៃអាទិត្យ ហើយនៅពេលនោះ ខ្លាពេញវ័យមួយក្បាលបានស្ទុះចេញពីគុម្ពោតព្រៃ និងបានវាយប្រហារ អូសកូនប្រុសរបស់នាងចូលព្រៃ។ ដោយមិនគិតចំពោះ​សុវត្ថិភាពផ្ទាល់ខ្លួន ស្រ្តីជាម្តាយរូបនេះ បានប្តូរជីវិតវាយប្រយុទ្ធជាមួយខ្លា​ដ៏ធំ​ដោយដៃ​ទទេ​របស់នាង​ដើម្បីសង្គ្រោះ​កូនប្រុស។

ស្ត្រីជាម្តាយវ័យក្មេងរូបនេះ ត្រូវបានគេរាយការណ៍ថា បានគ្រប់គ្រងសត្វខ្លាឲ្យនៅឆ្ងាយពីកូនប្រុស បន្ទាប់ពីនាងបានតស៊ូប្រយុទ្ធ ជាមួយរបួសយ៉ាងធ្ងន់ធ្ងរទៅលើខ្នង ចង្កេះ និងដៃ។ ប៉ុន្តែ ពិតជាសំណាងល្អហើយ ដែលសម្រែករបស់នាងក្នុងអំឡុងពេលតស៊ូ បានលេចឮដល់អ្នកភូមិផ្សេងទៀត ដែលបានមកជួយបណ្តេញសត្វខ្លាដ៏ធំនោះ ដោយប្រើដំបង។ Archana និងកូនរបស់នាងទាំងពីរនាក់​ត្រូវការការព្យាបាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែកស្រុក។

កូនប្រុសរបស់នាង ត្រូវបានដឹងថា បានត្រឹមតែរងរបួសក្បាលបន្តិចបន្តួចប៉ុណ្ណោះ ខណៈម្តាយគឺធ្ងន់ធ្ងរទាំងរបួសជ្រៅនៅលើដងខ្លួន និងសូម្បីរបួសប៉ះពាល់ដល់សួត។ ពួកគេទាំងពីរបានទទួលការចាក់ថ្នាំប្រឆាំងនឹងជំងឺឆ្កែឆ្កួត ហើយត្រូវបានគេរំពឹងថានឹងជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ។

ភាពក្លាហានរបស់ Archana ក៏បានឲ្យគេនឹកឃើញដល់ករណីស្រដៀងគ្នានេះ ដែលបានកើតឡើងកាលពីឆ្នាំមុន នៅពេលដែលស្ត្រីម្នាក់បានដេញខ្លារខិនជាងមួយម៉ាយ បន្ទាប់ពីបានតស៊ូប្រយុទ្ធ ដើម្បីសង្គ្រោះកូនតូចរបស់នាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×