Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ុត សីហា មានពន្លឺក្រោយម្ចាស់ផលិតកម្មមួយ បង្ហើបពីនាំចូលឲ្យច្រៀងឡើងវិញ

spot_img

ភ្នំពេញ ៖ ម្ចាស់ផលិតកម្ម Galaxy lengnavatra បានបង្ហើបពីគម្រៀងនឹងនាំយកតារាចម្រៀងលោក ប៊ុត សីហា ចូលច្រៀងឡើងវិញ បន្ទាប់ពីតារារូបនេះប្រកាសពីការកែខ្លួន និងវិលចូលអាជីពចម្រៀងជាថ្មី។
ការបង្ហាញភ្លើងខៀវពីម្ចាស់ផលិតកម្មខាងលើសម្រាប់ ប៊ុត សីហា នាពេលនេះធ្វើឡើង
បន្ទាប់ពីមានការស្នើពីអគ្គនាយកនៃវិទ្យាស្ថានមួយ ដោយឲ្យម្ចាស់ផលិតកម្មលោក ឡេង ណាវ៉ាត្រា ពិចារណាយកតារាចម្រៀងរូបនេះ ទៅច្រៀងនៅក្នុងផលិតកម្មរបស់លោកផង។
ពាក់ព័ន្ធបញ្ហាខាងលើនេះជាការឆ្លើយតបម្ចាស់ផលិតកម្មលោកឧកញ៉ា ឡេង ណាវ៉ាត្រា សសេរសំណេរបង្ហោះលើគណនេយ្យហ្វេសប៊ុកថា ខ្ញុំសូមកោតសរសើរនូវសន្ដានចិត្តលោកគ្រូ ដែលមានបំណងចង់ជួយជ្រោមជ្រែងមនុស្សដែល ធ្លាប់មានកំហុស និងកែប្រែដើម្បីអនាគតថ្មី។

លោកបញ្ជាក់ថា សម្រាប់ខ្ញុំមិនមានទោមនស្សនិងមនុស្សមានសមត្ថភាពនោះទេ ហើយក៏ទទួលស្គាល់នៅសំឡេងពីធម្មជាតិដែរ កន្លងទៅពេលដែលបើកក្រុមហ៊ុនដំបូង លោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងបានទាក់ទងមនុស្សពីរនាក់គឺ តន់ ចាន់សីម៉ា និង ប៊ុត សីហា ។ ហើយណាត់គាត់ជួប ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរពពេលវេលាមកជួប ហើយក្រុមហ៊ុនក៏សម្រេចមិនចរចាជជែកគ្នាទៀត។
តែយ៉ាងណាក៏ដោយពេលនេះ បើសិនជាពុកម៉ែបងប្អូនគាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថាគាត់ចង់ឬអត់? ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែដាច់ខាតកុំឲ្យលើសខ្សែបន្ទាត់ក្រហម ត្រូវតែគោរពវិន័យនិង លក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។

លោកបន្ថែមថា អ្នកជោគជ័យនីមួយៗមិនមែនមានត្រឹមតែ អ្វីដែលជាពីកំណើតទាំងអស់នោះទេ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន។
លោកថា បទចំរៀងមួយបទល្បីគឺត្រូវការ សំឡេងពិរោះ និពន្ធទំនុកច្រៀងល្អ និពន្ធមេឡូឌីល្អ និពន្ធបទភ្លេងល្អ
ផលិតវីដេអូល្អ ។ ជាពិសេសនោះអ្នកចម្រៀងត្រូវតែ តស៊ូព្យាយាមអត់ធ្មត់ គោរពវិន័យ ពង្រឹងសមត្ថភាពជាប្រចាំ ច្រើនណាស់ ទើបអាចក្លាយជាអ្នកជោគជ័យលើវិស័យចម្រៀងបាន។

អតីតបេក្ខជន The Vioce Cambodian រដូវកាលទី១ លោក ប៊ុត សីហា បានបាត់ពីសិល្បៈអស់រយៈពេលប៉ុន្លានឆ្នាំចុងក្រោយមក បន្ទាប់លោកបានញីញាំដោយរឿងអាស្រូវមួយចំនួន។
យ៉ាងណាចុងក្រោយនេះ ប៊ុត សីហា បានចេញមុខសាជាថ្មី និងបានប្រកាសសុំទោសដល់ប្រិយមិត្តគាំទ្រនូវរឿងរ៉ាវដែលបានកើតឡើង និងសន្យាកែខ្លួនជាថ្មី ក្នុងពេលដែលលោកបានវិលត្រឡប់មករកអាជីពចម្រៀងឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×