Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​គួរឲ្យ​ជឿ អ្នក​ដឹកជញ្ជូន​ជា​ស្រី​ស្អាត ហើយ​ពេល​ស្វែងរក​ព័ត៌មាន​អំពី​នាង ទើប​ដឹង​ថា នាង​គឺជា…

spot_img

នេះជាគ្រាមួយដែលមិនអាចបំភ្លេចបាន សម្រាប់បុរសតៃវ៉ាន់វ័យក្មេងម្នាក់ បន្ទាប់ពីបានកុម្ម៉ង់តែ​ទឹកដោះគោ​ពី app ដ៏ល្បីហ្វូ៊តផានដា (foodpanda) ដោយមិននឹកស្មានដល់ថា អ្នកដឹកជញ្ជូន (delivery) យកតែ​ទឹកដោះគោ​មក​បែរជា​ស្រីស្អាតបែបនេះ ដែលគ្រាន់តែ​បានឃើញ​ធ្វើ​ឱ្យគាត់ព្រឺសម្បុរតែម្តង។ ហើយមិនថាអ្នកមើលមកយ៉ាងណាទេ ប៉ុន្តែ ពិភពលោកទាំងមូលប្រែទៅជាពណ៌ផ្កាឈូក ជាមួយនឹងភាពគួរឲ្យស្រលាញ់ និងស៊ិចស៊ីរបស់នាង។

គេហទំព័រ Yahoo News នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញថា អតិថិជនវ័យក្មេងនេះ បានបញ្ជាទិញតែទឹកដោះគោ កាលពីចុងខែមុន។ ប៉ុន្តែ គាត់មិននឹកស្មានថា ​អ្នកដឹកជញ្ជូនយកតែ​ទឹកដោះ​គោ​មក​គឺជា​ស្រីស្អាត​មានមុខដូច​តុក្កតា ពាក់អាវធំ និងបង្ហាញរាងរៅ​ស្លីម​ជើងវែងស្អាត​ភ្នែកធំមូលក្លំ ពិតជាស្រស់ស្អាតខ្លាំងណាស់។ ហើយភាពស្រស់ស្អាតរបស់អ្នកដឹកជញ្ជូនវ័យក្មេងរូបនេះ បានធ្វើឱ្យអតិថិជនខ្មាសអៀនយ៉ាងខ្លាំងផងដែរ។

ពេលឃើញបែបនេះ ​ក៏មិនឲ្យខកបំណងនោះទេ ដោយបុរសរូបនោះ បានសុំស្រីស្អាតថតរូបជាច្រើនប៉ុស្តិ៍​ដើម្បីបង្ហោះគ្រាន់បង្អួតអ្នកលេងអ៊ីនធឺណិតដែរ។ ហើយនាងក៏បង្ហាញភាពរីកនឹងនឹងថត​មុនពេលប្រញាប់ទៅ​ធ្វើ​កិច្ចការផ្សេងៗទៀត។ បង្ហោះ​រូបថតបង្អួតក្នុងក្រុមហ្វេ​សប៊ុក 爆廢公社公開版 បុរសអតិថិជនរូបនោះ បានពោលពាក្យថា “​តែ​ទឹកដោះគោនេះ ពិតជា​ផ្អែមឆ្ងាញ់ណាស់​” ។

ការបង្ហោះ​នោះ​ បានរីករាលដាល​ដោយអ្នកលេងអ៊ីនធឺណិត​ចូលចិត្តយ៉ាងច្រើន និងបានបញ្ចេញមតិជា​ច្រើន​បែបលេងសើចថា «មើលទឹកដោះ​គោ អត់មានស្ករ តែធានាពិតជាផ្អែមឆ្ងាញ់, ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងបញ្ជាទិញផេនដាសម្រាប់រាល់អាហារដែរហើយ…»។

តែទន្ទឹមនឹងនោះ ​ក៏មានមនុស្សមួយចំនួនមានការសង្ស័យថា ​ស្រីស្អាតរូបនេះ​ពិតជា​ទទួលយកការងារជា​អ្នកដឹកជញ្ជូនម្ហូបអាហារ ឬ​គ្រាន់តែ​ថតសម្តែង​ដើម្បីបង្កើតភាពទាក់ទាញចំណាប់អារម្មណ៍? ក៏មានគេ​ចូលខមិនប្រាប់ថា ​តាមពិតទៅ នារីម្នាក់នេះ​មានឈ្មោះ Michelle នាងគឺជា​តារា​ជិះ​សេះ​ដ៏ល្បីមួយរូប​ដែលមានអ្នក Follow នៅ​បណ្ដាញសង្គមដូចជា Facebook, Instagram និង TikTok យ៉ាងច្រើន និងថា ហៅ​ថា​អតិថិជនវ័យក្មេងរូបនោះ ពិតជាមានសំណាងណាស់​ដែលបានជួប Idol ទេពធីតាដ៏ល្បី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×