Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម្លុឹង​ផង! សីល៍៥ មែនពិត តែ​ឆ្នោត​មិន​ឲ្យ​បាត់​មួយ​ថ្ងៃ តា​អាចារ្យ ប្រតិ.កម្ម​ស្ទើរ​ដា.ច់​ផ្ងារ ខណៈ​ជូនពរ ស្រាប់តែ​ឆ្នោត​យួន​ប្រកាស​លទ្ធផល ចេញ​លេខ…

spot_img

ការលេងចាក់ឆ្នោត​ ឬខ្មែរហៅថាចាក់កន្ទុយលេខ បើតាមការសង្កេតឃើញ នោះពុំត្រឹមញៀនលេងតែសម្រាប់ស្រ្តីៗប៉ុណ្ណោះទេ គឺសូម្បីតែតាៗមួយចំនួន ក៏ឃើញលួចលេងមិនណយនោះដែរ។

ជាក់ស្តែង វីដេអូឃ្លីបមួយ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈបានឃើញតាអាចារ្យម្នាក់ ស្រាប់តែបង្អាក់ការឲ្យពរដល់ប្តីប្រពន្ធមួយគូ ងាកមកចាំស្តាប់ការប្រកាសឆ្នោតយួន ដោយមិនខ្វល់កំពប់បុណ្យបាបឡើយ។

តាមរយៈវីដេអូ ៤៣ វិនាទី បានបង្ហាញប្តីប្រពន្ធមួយគូ បាននាំយកបច្ច័យមួយចំនួន ចូលបុណ្យ នៃពិធីបុណ្យ ៧ ថ្ងៃ សពអ្នកជិតខាង ហើយតាចារ្យម្នាក់ ក៏បានឲ្យពរដល់ប្តីប្រពន្ធទាំងពីរយ៉ាងរលូន។

ប៉ុន្តែ អ្វីដែលធ្វើឲ្យមនុស្សជុំវិញភ្ញាក់ផ្អើល និងអស់សំណើចខ្លាំងនោះ គឺខណៈឲ្យពរសុខៗ ស្រាប់តែកូនវិទ្យូដែលដាក់នៅលើតុពីមុខជាប់ បានបញ្ចេញសំឡេងឆ្នោតយួនប្រកាសលទ្ធផល ធ្វើឲ្យតាចារ្យរូបនោះ បង្អាក់ឲ្យពរ និងប្រតិកម្មជេរឡើងម៉ាឆ្ងាញ់ បន្ទាប់ដឹងថាលទ្ធផលមិនត្រូវដូចបំណង ចាក់ 85 ចេញ 84 ដដែលទៀត តើអ្នកណាមិនក្តៅក្រហាយទៅ!។

វីដេអូ ក៏បានបង្ហាញតាចារ្យរូបនេះ បន្តឲ្យពរទៅដល់អ្នកចូលបុណ្យ ទាំងអារម្មណ៍មិននៅក្នុងខ្លួន។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានខមិនចំពោះប្រតិកម្មតាអាចារ្យញៀនកន្ទុយលេខរូបនោះ ទាំងអស់សំណើចថា៖ «ដល់ថ្នាក់ហ្នឹងផងតា, ខូចអាចារ្យគេដទៃអស់ហើយ, 84 ទៀត សាំតុយម៉ាយ អាន់អត់ព្រមតាម ចេញ 84 ទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×