ស្ថានភាពទឹកជំនន់នៅតំបន់ជាច្រើន នៅតែត្រូវតាមដានយ៉ាងដិតដល់ ជាពិសេសនៅតំបន់ទីក្រុងបាងកក ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នានៅទូទាំងប្រទេស។ ហើយទន្ទឹមនឹងនេះ ផ្លូវជាច្រើន គឺស្ទើរតែមិនអាចប្រើប្រាស់បានដោយសារតែទឹកជំនន់។ តែទោះជាយ៉ាងណា វាមិនអាចរារាំងបំណងរបស់មិត្តភ័ក្ដិក្រុមនេះបានទេ។
កាលពីម្សិលមិញ (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២) គណនី TikTok ដែលមានឈ្មោះថា bad__friends បានបង្ហោះវីដេអូឃ្លីបកំពុងល្បីមួយ បង្ហាញពីទិដ្ឋភាពបុរស២នាក់ ជិះទូកនៅលើដងផ្លូវលិចទឹក ទទួលបានអ្នកចូលមើលរហូត ៣ លានដង ក្នុងរយៈពេល១ថ្ងៃបន្ទាប់ប៉ុណ្ណោះ។
ឃ្លីបនោះបានបង្ហាញនៅផ្លូវខាងមុខ ក្នុងតំបន់ Muang Thong Thani ដែលពោរពេញដោយទឹកជំនន់ ប៉ុន្តែ វាមិនអាចរារាំងមិត្តភាពរវាងមិត្តភ័ក្តិក្រុមបានឡើយ ខណៈដែលយុវជន២នាក់ក្នុងឃ្លីបបានបង្ហាញពីពេលវេលារបស់ពួកគេ ដែលកំពុងព្យាយាមជិះទូកក្តារ SUP សើចយ៉ាងរីករាយ ដើម្បីទៅកាន់ផ្ទះមិត្តភក្តិរបស់ពួកគេ។
ម្ចាស់ឃ្លីបបានបញ្ជាក់ថា «មិននឹកស្មានថា ឯងមកទីនេះទេ យើងនៅឆ្ងាយពីគ្នា សប្បាយចិត្តណាស់ មានមិត្តភក្តិដ៏ល្អមកលេងខ្ញុំដែរ ហាសហា»។ ហើយនៅចុងឃ្លីប បានបង្ហាញមិត្តភក្តិ២នាក់នោះ ចាវទូកមកដល់មុខទ្វាររបងផ្ទះរបស់គាត់តែម្តង។
ក្រោយពីបានឃើញបែបនេះ មនុស្សជាច្រើនបានសម្តែងក្តីរំភើប និងភាគច្រើន បានកោតសរសើរចំពោះមិត្តភាពដ៏ល្អរបស់មិត្តភក្តិមួយក្រុមនេះ ហើយនិយាយលេងសើចថា «មិត្តប្រហែលនឹកគាត់ខ្លាំងណាស់ គួររាប់អានមិត្តបែបនេះ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



@bad__friends กูก็ไม่คิดว่ามึงจะมาจริ้งงงง #นํ้าท่วม #นํ้าท่วมเมืองทอง #น้ําท่วมเมืองทอง #หมู่บ้านเมืองทอง #น้ําท่วมกรุงเทพ #เพื่อนชั่ว #bad__friends #พัฒนาการ #อย่าปิดการมองเห็น ♬ original sound – bad__friends